ព័ត៌មានជាតិ

ស្ត្រី ជនជាប់ចោទ វៀតណាម២នាក់ ត្រូវបានសាលាឧទ្ធរណ៍ តម្កល់ទោស ជាប់គុកក្នុងម្នាក់ៗ ១៥ឆ្នាំ ពាក់ព័ន្ធបទចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់ មានស្ថានទម្ងន់ទោស

ភ្នំពេញ៖ ស្ត្រីជាប់ចោទជនជាតិវៀតណាម ចំនួន២នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ប្រកាសសាលដីការ តម្កល់ទោស ជាប់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់១៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត ស្ត្រីជនជាតិវៀតណាម រងគ្រោះម្នាក់ ចាប់ឃុំឃាំង និងបង្ខំាងជនរងគ្រោះ ដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិបាវិត សង្តាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ។

លោក យន់ ណារ៉ុង ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹង នៅក្នងអង្គសវនាការថា ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ង្វៀង ធីគីមអាន់ ភេទស្រី ជនជាតិវៀតណាម និងម្នាក់ទៀត មានឈ្មោះ ង្វៀង ថាញ់ហៀង ភេទស្រី ជនជាតិវៀតណាម ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ចាប់ជំនិត, ចាប់ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ សង្តាត់វាលរង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ បានប្រព្រឹត្តបទល្មើស នៅក្រុងបាវិត ខេត្តស្វាយរៀង និងបានគេចខ្លួន លាក់ខ្លួននៅក្នុងរាជធានីភ្នំពេញ៕ ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top