ព័ត៌មានជាតិ

លោក សយ សុភាព៖ អាវក្រោះរបស់អ្នកកាសែត គឺគោរពច្បាប់ ក្រមសីលធ៌មនិងវិជ្ជាជីវៈ (Video)

ភ្នំពេញ ៖ នៅក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៩ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា អាវក្រោះរបស់អ្នកកាសែត គឺគោរពច្បាប់ ក្រមសីលធ៌មនិងវិជ្ជាជីវៈ។

នៅលើបណ្ដាញសង្គមហ្វសប៊ុក នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេររៀបរាប់យ៉ាងដូច្នេះថា រីករាយថ្ងៃទី៣ ខែឧសភា! យើងបន្តកិច្ចខិតខំប្រឹងប្រែង របស់យើងតទៅទៀតដោយគោរព ឱ្យបានខ្ជាប់ខ្ជួននូវ ច្បាប់ស្តីពី របបសារព័ត៏មានឆ្នាំ១៩៩៥ ក្រមសីលធ៌ម វិជ្ជាជីវៈ។

លោកថា ពិតជាមោទកៈភាព ជាមួយការខិតខំរៀនសូត្រ ពីរៀមច្បងពីអ្នកដឹកនាំនិងមជ្ឈដ្ឋានជុំវិញ ដែលទីបំផុត លោកអាចនិយាយពីភូមិសាស្ត្រនយោបាយ ជូនទស្សនិកជន ពីដើមដល់ចប់ បើទោះបីមិនគ្រប់ជ្រុងជ្រោយ ក៏ដោយ។

លោក សយ សុភាព បន្ថែមថា លោកនៅបន្តរៀនសូត្រ ជាដ៏រាបព្រោះពីមួយថ្ងៃទៅមួយថ្ងៃ អ្វីថ្មីរហូត។សេរីភាព មិនបានដាក់លើថាសជូនទេ បើយើងមិនខិតខំ និង បង្កើតស្នាដៃសម្រាប់អ្នកអាន ស្តាប់និងមើល។

លោកបានគោរពអរគុណ ចំពោះទស្សនិជនដែល បានតានដានទោះពេញចិត្តក្តីមិនពេញចិត្តក្តី។

ពិសេសទៅទៀតនោះ លោកបានខិតខំដោយជោគជ័យ គឺ អ្នកកាសែត មិនត្រូវបានចោទប្រកាន់ ពីបទបរិហាកេរ្ត៏ ដោយសារតែការសរសេរចុះផ្សាយ ក្នុងអត្ថបទពោល គឺរដ្ឋសភា ជាទីគោរព របស់យើងបានធ្វើវិសោធនកម្ម ដោយដកចេញនូវមាត្រា ទាក់ទងទៅនឹងបទបរិហាកេរ្ត៏ចេញ ជំនួសវិញដោយធ្វើការកែតម្រូវ។

លោក សយ សុភាពបញ្ជាក់ថា «អាវក្រោះរបស់អ្នកកាសែត គឺគោរពច្បាប់ ក្រមសីលធ៌មនិងវិជ្ជាជីវៈ»។

To Top