ព័ត៌មានជាតិ

បោះឆ្នោតប្រធានាធិបតី នៅហ្វីលីពីន៖ លោក Marcos នាំមុខដាច់ ខណៈ Manny Pacquiao ទទួលបានការគាំទ្រត្រឹមជាង ៣លានសំឡេង

បរទេស៖ ការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ និងដោយផ្នែកនៃសន្លឹកឆ្នោត ដែលបានបោះរួច កាលពីថ្ងៃចន្ទបានបង្ហាញថា អតីតសមាជិកព្រឹទ្ធសភា គឺលោក Ferdinand “Bongbong” Marcos នាំមុខដាច់។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា គិតត្រឹមម៉ោង 6:13 ព្រឹកថ្ងៃអង្គារនេះ ការបូកសរុបក្រៅផ្លូវការនៃលទ្ធផល ផ្នែកមួយបានបង្ហាញថាលោក Marcos ទទួលបានសំឡេងគាំទ្រ 30 260 904សំឡេង និងគូប្រជែងជិតស្និទ្ធបំផុត របស់លោកគឺអនុប្រធាន Leni Robredo ទទួលបានសំឡេងគាំទ្រ 14 412 388 សំឡេង។ តួលេខនេះផ្អែកលើសន្លឹកឆ្នោតចំនួន ៩៥,០៣% ដែលបានបញ្ជូន។

ការប្រណាំងប្រជែងតំណែងប្រធានាធិបតី បានក្លាយទៅជាការប្រណាំងពីរផ្លូវ រវាងអតីតសមាជិកព្រឹទ្ធសភា និងបព្វជិតលោក Robredo។

ចំណែកព្រឹទ្ធសមាជិក ម្នាក់ទៀត គឺលោក Manny Pacquiao ទទួលបានសំឡេងគាំទ្រ 3 456 447 សំឡេង, អភិបាលក្រុង Manila លោក Francisco ‘Isko’ Domagoso មាន 1 841 449 សំឡេង ហើយ Panfilo ‘Ping’ Lacson ទទួលបាន 864 924 សម្លេង នេះបើយោងតាមការបូកសរុបដោយផ្នែក និងក្រៅផ្លូវការ៕

ប្រែសម្រួលៈ ណៃ តុលា

To Top