ព័ត៌មានជាតិ

អស់លក្ខណ៍! បុរសម្នាក់ចាប់រំលោភស្ត្រីសតិមិនគ្រប់ម្នាក់ រហូតមានផ្ទៃពោះ៦ខែ ទើបបែកការណ៍, ត្រូវជាប់ឃុំ

ភ្នំពេញ ៖ បុរសត្រូវចោទម្នាក់ កាលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តពោធិ៍សាត់ ចាប់ខ្លួន និង បាន បញ្ជូន ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភស្រ្តីមានសតិមិនគ្រប់ម្នាក់ រហូតដល់នាងមាន ផ្ទៃពោះ ចំនួន ៦ខែ ទើបបែកការណ៍ ប្រព្រឹត្ត កាលពីអំឡុង ខែ ធ្នូ ឆ្នាំ ២០២១ នៅឃុំលាច ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ពោធិ៍សាត់ បានឲ្យដឹងថា ជនត្រូវចោទ រូបនេះមាន ឈ្មោះ សឿន ទី ភេទប្រុស អាយុ ៤៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅ នៅឃុំលាច ស្រុកភ្នំក្រវាញ ខេត្ត ពោធិ័សាត់ ។

ចំណែកឯស្រ្តីរងគ្រោះមានអាយុ ៣០ ឆ្នាំ ( មានសតិមិនគ្រប់ ) មានទីលំនៅ នៅភូមិ-ឃុំ-ស្រុក និង ខេត្ត ជាមួយនឹង ជនជាប់ចោទ។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទ ឈ្មោះ សឿន ទី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងជនរងគ្រោះតាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ និង ប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងតិចបំផុត ៧ ឆ្នាំ ប្រសិនបើ តុលាការ រកឃើញ ពិរុទ្ធភាព ដូចការចោទប្រកាន់គាត់នោះ ។

ជនជាប់ចោទ ឈ្មោះ សឿន ទី ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២២ តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ នៅឃុំលាច ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីរឿងអាស្រូវរបស់គាត់ ក្នុង ការរំលោភជនរងគ្រោះ ត្រូវបានបែកការណ៍ បន្ទាប់នាងមានផ្ទៃពោះ ចំនួន៦ ខែ ហើយធំកាន់តែទៅៗ ដោយគ្មានប្តីនោះ៕ ដោយ: លីហ្សា

To Top