ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងដាវ៉ូស ក្លូស្ទើរ) បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។
![](https://dap-news.com/wp-content/uploads/2022/05/2767-1024x681.jpg)
ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួម ពីវាគ្មិនសេដ្ឋកិច្ច មកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។
![](https://dap-news.com/wp-content/uploads/2022/05/2762-1024x681.jpg)
យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់បានធ្វើការពិភាក្សា ទៅលើប្រធានបទ ស្តីពីទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន ពិសេសពាក់ព័ន្ធទៅនិងវិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្រ្គាមរវាង រុស្សីនិងអ៊ុយក្រែង រួមទាំងបញ្ហាពាក់ព័ន្ធដទៃទៀត។
![](https://dap-news.com/wp-content/uploads/2022/05/2766-1024x681.jpg)
នៅក្នុងរបៀបវារៈដែលបានគ្រោងទុក វាគ្មិនសេដ្ឋកិច្ចមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប មានចំណាប់អារម្មណ៍ទៅលើរបៀបវារៈដែលបានគ្រោងទុក និងប្រធានបទ ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ។ បន្ទាប់ពីចំណាប់អារម្មណ៍ ពីបណ្តាវាគ្មិន សេដ្ឋកិច្ចដែលទាក់ទិនទៅនិងបញ្ហាសន្តិសុខស្បៀង និងថាមពល បម្រែបម្រួល អាកាសធាតុ បញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ប្រកបដោយអត្ថន័យនិងខ្លឹមសារ ដែលគ្របដណ្តប់ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ អញ្ជើញឆ្លើយតបទៅនិងសំណួរ នៃអ្នកសម្របសម្រួលកម្មវិធីទាក់ទិនទៅនិងវិបត្តិនៅអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ក្រុមប្រទេសឧស្សាហកម្ម២០ រួមទាំងបញ្ហាសកលមួយចំនួនទៀត៕
![](https://dap-news.com/wp-content/uploads/2022/05/2768-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)