ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសថៃម្នាក់ ជាប់ពាក់ព័ន្ធ នឹងការជួញ ដូរគ្រឿងញៀន នៅប៉ោយប៉ែត

ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ នេះ ឃាត់បុរសសង្ស័យជនជាតិថៃម្នាក់ និង បាន បញ្ជូនខ្លួន អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជាង១០០ ក្រាម ប្រព្រឹត្ត នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភីតាយ៉ា ប៊ូនប្រាសឺត (Pittaya Boonprasert) ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិថៃ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចកើតហេតុ ខាងលើ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន៤កព្ចាប់ ទម្ងន់ ៩៨,៧០ ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿងចំនួន ១១ គ្រាប់ ទម្ងន់ ១,៤០ក្រាម និងសម្ភារមួយចំនួន។

ជនសង្ស័យ ត្រូវបានជាប់ចោទពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន ហើយឥឡូវនេះ កំពុងតែសាកសួរចម្លើយ នៅឯ អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅឡើយ៕

ដោយ: លីហ្សា

To Top