ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ ពិរុទ្ធជប៉ុនម្នាក់ ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ជិត ២ គីឡូក្រាម (Video)

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាតិជប៉ុន ជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូន ជួញដូរគ្រឿងញៀនចំនួន ជិត២ គីឡូក្រាម ពីប្រទេសកម្ពុជា ទៅ ប្រទេសជប៉ុន ប្រព្រឹត្ត នៅក្នុង នៅក្នុងចំណុច អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាលពីឆ្នាំ ២០២០ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ NONAKA SHUNICHI ភេទប្រុស អាយុ៧២ឆ្នាំ ជាជនជាតិជប៉ុន និង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទឈ្មោះ NONAKA SHUNICHI ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ដកហូតបាន
គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ១,៧គីឡួក្រាម ។

តុលាការកំពូលបាននឹងប្រកា សាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២៕

ដោយ: លីហ្សា

To Top