ព័ត៌មានជាតិ

Breaking: អ្នកសង្កេតការណ៍ជាតិ អះអាងថា ខ្លួន មិនមាន​រងការគំរាមកំហែង ពីគណបក្សកាន់អំណាច លើសេចក្តីរាយការណ៍ នៃការសង្កេតការណ៍​របស់ខ្លួន

Breaking: អ្នកសង្កេតការណ៍ជាតិ អះអាងខ្លួន មិនមាន​រងការគំរាមកំហែង ពីគណបក្សកាន់អំណាច រឺរាជរដ្ឋាភិបាល លើសេចក្តីរាយការណ៍ នៃការសង្កេតការណ៍​របស់ខ្លួន នោះទេ ប៉ុន្តែអ្វីដែលខ្លួនធ្វើ គឺដោយឯករាជ្យ ។

ឆ្លើយតបទៅនឹងសំណួរ លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល ថា តើអស់លោក ដែលជាអ្នកសង្កេតការណ៍ជាតិ មានទទួលរងនូវការគំរាមកំហែង រឺបំភិតបំភ័យ ពីគណបក្សកាន់អំណាច​ និងរាជរដ្ឋាភិបាល លើសេចក្តីរាយការណ៍របស់ខ្លួន ឱ្យនិយាយល្អៗពីបរិយាកាសបោះឆ្នោត​ ដែរឬយ៉ាងណា ?

លោក ស្រី សំបូរ ប្រធានអង្គការបញ្ញាមូលនិធិអប់រំ មកពីខេត្តសៀមរាប បានអះអាងថា លោក​បាន​បំពេញ​ការងារជាអ្នកសង្កេតការណ៍ជាតិ ចាប់តាំងពីឆ្នាំ២០០៣មក គឺមិនដែលមានការគំហែង រឺបំភិតបំភ័យ លើសេចក្តីរាយការណ៍របស់ខ្លួន ឱ្យនិយាយសរសើរពីការបោះឆ្នោតនោះទេ។ “យើងបានឃើញផ្ទាល់នឹងភ្នែក ហើយយើងរាយការណ៍អ្វីដែលយើងបានឃើញ ល្អគឺថា ល្អ មិនល្អគឺមិនល្អ”។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដោយក្រុមអ្នកសង្កេតការណ៍ជាតិ នាល្ងាចថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០២២ នាសណ្ឋាគារ Hyatt។

ភ្នាក់ងារអ្នករាយការណ៍ជាតិ មកពីអង្គការក្រៅរដ្ឋាភិបាល នៅក្នុងសន្និសីទកាសែត ស្តីពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់
លោក សយ សុភា និពន្ធនាយកសារព័ត៌មាន ដើមអម្ពិល ក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២ នាសណ្ឋាគារ Hyatt
To Top