ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ផ្ញើលិខិតថ្លែងអំណរគុណ ជូនសមាជិកសមាជិកា ក្នុងឱកាសទទួល ជ័យជម្នះដ៏ធំធេង លើការបោះឆ្នោតឃុំ សង្កាត់

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើលិខិតថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមការងារ ចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង១៤ ក្រុមការងារចុះជួយតាមបណ្តាសង្កាត់ទាំង១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពេលវេលាដ៏មានតម្លៃ ដើម្បីជួយគាំទ្រ ខិតខំប្រឹងប្រែង និងបំពេញការងារយ៉ាងយកចិត្តទុកដាក់ លើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ហើយបានដណ្តើម ជ័យជម្នះយ៉ាងធំធេង ជូនគណបក្សប្រជាជនកម្ពុជា៕

To Top