ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅភូមិសាស្ត្ររាជធានីភ្នំពេញ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ» នាទីស្តីការគណៈរដ្ឋមន្ដ្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីជម្រាបជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានជ្រាបច្បាស់អំពីស្ថានភាព នៃដំណើរការក៏ដូចជាបច្ចុប្បន្នភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផលិត និងផ្គត់ផ្គង់ទឹកស្អាត បានគ្រប់គ្រាន់តាមតម្រូវការនាពេលសព្វថ្ងៃនេះ។

វាគ្មិនដែលនឹងអញ្ជើញចូលរួម លោក ឡុង ណារ៉ូ អគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕

To Top