ព័ត៌មានជាតិ

ដំណើរការទីកន្លែងស្វែងរកការងារ និងបណ្តុះបណ្តាលចំណេះ ជំនាញស្រប បដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤

ភ្នំពេញ ៖ អ្នកជំនាញ បើកដាក់ឲ្យដំណើរ ការទីកន្លែងស្វែងរកការងារ និងបណ្តុះបណ្តាលចំណេះជំនាញ ខណៈតម្រូវការងារ បាននិងកំពុងតែកើន និងស្រប បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។

លោកស្រី យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ បានលើកឡើងកាលពីថ្ងៃ៨ មិថុនា ថា MR Training & Jobs Center បើកសម្ពោធជាផ្លូវការនៅកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាក្នុងបរិបទ នៃបដិវត្តឧស្សាហ៍កម្មជំនាន់ទី៤ ដែលក្រុមហ៊ុនសហគ្រាស និងនិយោជកនានា កំពុងជួបប្រទះបញ្ហាប្រឈម ក្នុងការស្វែងរកបុគ្គលិកមានចំណេះជំនាញ បំពេញការងារ នៅតាមសា្ថប័ន សហគ្រាសរបស់ខ្លួន។

លោកស្រីបញ្ជាក់ថា ក្រុមហ៊ុនប្តេជ្ញា នៅជាមួយយុវជនតាំងពី ការចាប់ផ្តើមដំបូងនៃការងារ និងគ្រប់ដំណាក់កាលនៃការវិវឌ្ឍរបស់អ្នក។ ក្រុមហ៊ុននឹងសហការជាបន្តបន្ទាប់ ជាមួយដៃគូនានាទាំងក្នុងស្រុក និងក្រៅស្រុកដែលមានបំណង ពង្រឹងសក្តានុពល របស់យុវជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដើម្បីកម្ពុជាកាន់តែខ្លាំងក្លា ។

សូមជម្រាបថា ក្រុមហ៊ុន MR Training & Jobs Center បង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែង នៃស្ថានភាពទីផ្សារការងារបច្ចុប្បន្ន ដែលស្ថិតក្នុងយុគសម័យឌីជីថល ។

ការប្រកាសបើកជាផ្លូវការនេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងនោះក៏មានការចូលរួមពី លោកស្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center និងអ្នកឧកញ៉ា សៀ ឬទ្ធី អភិបាល នៃក្រុមហ៊ុន MR និងលោកស្រី ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន MR Training & Jobs Center ព្រមទាំងប្រធានសមាគមធុរកិច្ចនានាជាច្រើនផងដែរ ៕

To Top