ព័ត៌មានជាតិ

មន្រ្ដី​ជាន់ខ្ពស់ ​ក្រសួងការបរទេសអូស្ដ្រាលី នឹងមកទស្សនកិច្ច កម្ពុជា រយៈពេល៣ថ្ងៃ

ភ្នំពេញ៖ លោកស្រី Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម របស់ប្រទេសអូស្ដ្រាលី នឹងអញ្ជើញទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ។ 

ដំណើរទស្សនកិច្ច នេះធ្វើឡើង ក្នុងខណៈកម្ពុជា​និង​ អូស្ត្រាលី​កំពុងប្រារព្ធខួប លើកទី៧០ឆ្នាំ នៃចំណងការទូត និងក្នុងពេលដែលកម្ពុជា ជាប្រធានអាស៊ាន។ 

ក្នុងដំណើរទស្សនកិច្ច នេះ លោកស្រី រដ្ឋលេខាធិការ Campbell នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនោះ លោកស្រី Compbell នឹងជួបជាមួយ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោក លី ធុជ​ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ របស់អាជ្ញាធរមីន។

លោកស្រី Campbell បានមានប្រសាសន៍ថា “អូស្ត្រាលីនិងកម្ពុជាមាន ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង រយៈពេល៧០ឆ្នាំ មកហើយ។ យើងទន្ទឹងរង់ចាំបន្តធ្វើការរួមគ្នា ទៅមុខទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងតំបន់និងសកលលោក និងគាំទ្រដល់កម្ពុជា ដែលជាប្រធានអាស៊ាយក្នុងឆ្នាំនេះ។ ចក្ខុវិស័យរបស់អាស៊ាន ក្នុងការគាំទ្រឥណ្ឌូបាស៊ីហ្វិក ដែលលើក ចំហប្រកបដោយបរិយាបន្ន និងមានភាពកង់ ជាការសំខាន់ណាស់ ចំពោះតំបន់របស់យើង”៕

To Top