ព័ត៌មានជាតិ

ថ្ងៃនេះ ជាខួប៦០ឆ្នាំ តុលាការអន្តរជាតិជាតិ ទីក្រុងឡាអេ ឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ

ភ្នំពេញ៖ អបអរសាទរខួបទី៦០ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២២) ដែលតុលាការអន្តរជាតិជាតិទីក្រុងឡាអេ ប្រទេសហូឡង់ សម្រេចកាត់ក្តីឲ្យកម្ពុជា ឈ្នះរឿងក្តីប្រាសាទព្រះវិហារ ពីការទាមទារឈ្លានពានរបស់ ប្រទេសថៃ។

ជម្លោះប្រាសាទព្រះវិហារ បានចាប់ផ្ទុះខ្លាំងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។ ថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ បានបំពេញព្រះរាជបូជនីយកិច្ច យ៉ាងស្វិតស្វាញបំផុតដើម្បី ទាមទារឲ្យកងកម្លាំងរបស់ថៃ ចាកចេញពីប្រាសាទព្រះវិហារ។

ក្រោយពីដំណើរការតាម ផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឲ្យតុលាការ ប្រគល់អធិបតេយ្យដែនដី លើប្រាសាទព្រះវិហារមកកម្ពុជា និងទាមទារថៃដកកងកម្លាំងប្រដាប់អាវុធ ទាំងអស់ចេញពីប្រាសាទព្រះវិហារ ។

សូមបញ្ជាក់ថា ក្រោយកម្ពុជាឈ្នះក្តីនេះ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខែ្មរ ព្រះបរមរតនកោដ្ឋ សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ៕

To Top