ព័ត៌មានជាតិ

ស្អែកនេះ! សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ សម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រ យោធាតេជោ កោះថ្មX16

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ស្អែក នេះនឹងអញ្ជើញ ចូលរួមអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរក ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្មX16 ដែលស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជាមួយនឹងការសម្ភោធនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នរយៈពេល ០១(មួយព្រឹក) ចំពោះក្រុមហ៊ុន ជញ្ជូនរថយន្តប្រភេទៗ (កុងតឺន័រ) លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីក្បាលស្ពានគីហ្សូណា ដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមរំលឹកថា ដំណើរ ឆ្ពោះទៅ ការផ្តួលរំលំ របប ប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវធ្វើដំណើរតស៊ូ តាម ចំណុច ប្រវត្តិសាស្ត្រ ចំនួន៧ចំនុច ដោយ ចាប់ផ្តើម ពី ចំណុច ប្រវត្តិសាស្ត្រ ទី១ នៅ ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ រហូតដល់ ចំណុច ប្រវត្តិសាស្ត្រ ទី៧ នៅ ប្រទេស វៀតណាម ដូចខាងក្រោម៖

ចំណុច ទី១៖ ទីតាំង កោះថ្ម ឃុំ ទន្លូង ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ។
ចំណុច ទី២៖ ត្រង់ ចំនុច ដើម ត្រយឹង ព្រំដែន កម្ពុជា-វៀតណាម។
ចំណុច ទី៣៖កន្លែង លាក់ អាវុធ ក្នុងស្រុក ឡុកនិញ ខេត្ត ប៊ិញ ហ្វឿក ប្រទេស វៀតណាម !
ចំណុច ទី៤៖ នៅ ភូមិ ចំការកៅស៊ូ វៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីព្រំដែន
ចំណុច ទី៥៖ ចម្ងាយ ៤គីឡូម៉ែត្រ ពី ភូមិ ចំការកៅស៊ូ គឺ ភូមិ ឡាំង ជីន។
ចំណុច ទី៦៖ នៅ ស្រុក ឡុកនិញ។
ចំណុច ទី៧៖ សមមិត្ត ហ៊ុន សែន ត្រូវគេ បំបែកចេញ ពី អ្នករួមដំណើរ ទាំងបួន នាក់ ដែល មកជា មួយ គ្នា ហើយ ត្រូវបាន គេ សួរ ព័ត៌មាន សាជាថ្មី ដោយ សំណួរ ដេញដោល ជាច្រើន ទៀត៕

ការធ្វើដំណើរ នេះដែរ មាន គោលបំណង ដូចជា៖
– បង្ហាញ ពីស ច្ច ធម៌ ប្រវត្តិសាស្ត្រ
– ការលំបាក ក្នុងការ កសាង សន្តិភាព
– ការសង្គ្រោះ ជាតិ ពិតប្រាកដ គឺ សង្គ្រោះជាតិ ពី ភ្លើងសង្គ្រាម មក ការអភិវឌ្ឍន៍ មិនមែន សង្គ្រោះជាតិ ដែលមាន សន្តិភាព ស្រេច ទេ។
– ការប្តេជ្ញា ក្នុងការ ថែរក្សា សន្តិភាព ដែល វីរ:ជន និង វរជន ខ្មែរ ខិតខំ ដណ្តើម មក៕

To Top