ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន រិះគន់ទីប្រឹក្សាប្រធានាធិបតី ធ្វើសេចក្តីថ្លែងការណ៍ ជំនួសកងទ័ព

បរទេស៖ ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) លោក Alexey Danilov បានរិះគន់ទីប្រឹក្សាប្រធានាធិបតីគឺលោក Mikhail Podoliak ចំពោះការធ្វើសេចក្តីថ្លែងការណ៍ ក្នុងនាមយោធា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ លោក Podoliak បានបង្ហាញបញ្ជីរាយនាមសព្វាវុធសម្រាប់លោកខាងលិច ដោយនិយាយថា រដ្ឋាភិបាលទីក្រុងគៀវត្រូវការប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនចំនួន ៣០០គ្រឿង, រថក្រោះ ៥០០ គ្រឿង និងកាំភ្លើងធំចំនួន ១,០០០ គ្រឿង ដើម្បីសម្រេចបាននូវសមភាពអាវុធធុនធ្ងន់ជាមួយរុស្ស៊ី។

កាលពីថ្ងៃសៅរ៍ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Liga លោក Danilov បានសង្កត់ធ្ងន់ថា មានតែមន្ត្រីយោធាជាន់ខ្ពស់ប៉ុណ្ណោះដែលអាចធ្វើសេចក្តីថ្លែងការណ៍ដូចនេះបាន ដោយលោកចោទសួរថាហេតុអ្វីបានជា Podoliak “ដែលនៅពេលនេះជាសំឡេងរបស់កងទ័ព” ទៅវិញ។

លោក Danilov បាននិយាយថា “ខ្ញុំមិនយល់ថាហេតុអ្វីបានជា លោក Podoliak ធ្វើការថ្លែងបែបនេះ។ តើគាត់ជាតំណាងអគ្គសេនាធិការទេ? ខ្ញុំបានឃើញគាត់ដើរឃោសនាឱ្យ Yanukovich ប៉ុណ្ណោះ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top