ព័ត៌មានជាតិ

ឃាតកម្ម! បុរសម្នាក់យកកាំបិតចាក់ បងប្អូនជីដូនមួយស្លាប់ក្នុងថ្លុកឈាម ដោយសាររឿងគំនុំគ្រួសារ

ព្រៃវែង ៖ ព្រោះតែរឿងគំនុំគ្រួសារ បុរសម្នាក់ចាក់សម្លាប់បងប្អូនជីដូនមួយបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី ២៤ខែមិថុនា ឆ្នាំ ២០២២ស្ថិតនៅក្នុងភូមិក្រាំងចិន ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

លោកអធិការនគរបាលស្រុកពាមជរបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានពីកម្លាំងប៉ុស្តិ៍នគរបាលឃុំក្រាំងត្រយ៉ងថាមានករណីឃាតកម្មចាក់សម្លាប់នៅមូលដ្ឋាន លោកស្នងការនគរបាលខេត្តព្រៃវែងនិងលោកពៅ ជីវីស្នងការរង ទទួលផែនព្រហ្មទណ្ឌបានដាក់បទបញ្ជាឲ្យកម្លាំងចុះស្រាវជ្រាវបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដើម្បីធ្វើការសាកសួរជុំវិញរឿងឃាតកម្មនេះ។

លោកបានបន្តថាករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ កុយ ភាន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិក្រាំងចិន ឃុំក្រាំងតាយ៉ងស្រុកពាមជរ ខេត្តព្រៃវែង បានយកកាំបិតទៅចាក់លើឈ្មោះ រ៉េត រ៉ាយ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា  បណ្ដាលឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានធ្វើដំណើរទៅបង់សំណាញ់នៅចំណុចប្រឡាយទឹកចម្ងាយពីភូមិ៧០០ ម៉ែត្រដូចសព្វមួយដង កំពុងតែដើរសុខៗស្រាប់តែជនសង្ស័យឈ្មោះកុយ ភាន នេះរត់មកពីក្រោយជនរងគ្រោះ ចាក់ជាច្រើនកំបិតបណ្ដាឲ្យស្លាប់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពរួចត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងចាត់ការតាមច្បាប់។ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top