ព័ត៌មានជាតិ

ព្រួតគ្នាកាប់ ទៅលើជនរងគ្រោះស្លាប់ រួចគេចខ្លួន បាន១ថ្ងៃ ត្រូវនគរបាលចាប់ខ្លួនបាន ២ នាក់ នៅស្រុកក្រគរ!

ពោធិសាត់ ៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ដោយសារតែជន សង្ស័យប្រហែល៥ នាក់ បានណាត់ជួប និងវាយជនរងគ្រោះ និងបានទាញកាំបិត ផ្គាក់ចេញពីម៉ូតូ កាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិតបណ្តាល អោយស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង១៨ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២២ ស្ថិតនៅខាងក្រោយភ្នំហែរផ្កា ក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមសាក្សី អ្នកឃើញ ហេតុនោះ បានប្រាប់សមត្ថកិច្ចថា ក្រោយក្រុមជនសង្ស័យ បានធ្វើសាកម្មភាពកាប់ទៅលើ ជនរងគ្រោះបណ្តាលអោយស្លាប់ ហើយពួកគេក៍បានគំរាមថា បើហ្អែងប្រាប់គេអញនឹង សម្លាប់អាហ្អែងទៀត ។ បន្ទាប់មកអ្នកឃើញហេតុការណ៍នោះ ក៍បានមកប្រាប់គ្រួសារជនរងគ្រោះ និង រាយការណ៍ប្រាប់ សមត្ថកិច្វតែម្តង។

ក្នុងករណីអំពើឃាតកម្មដ៍សាហាវនោះដែរ សមត្ថកិច្ចបានកំនត់មុខ សញ្ញានិងឈានដល់ការចាប់ខ្លួន ជនសង្ស័យបាន ២ នាក់នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២កន្លងមកនេះ ។

ផ្ទាំងពាណិជ្ជកម្ម

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកក្រគរ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះសៀន សៅរ៉ាយ ភេទប្រុសអាយុ ១៦ ឆ្នាំវកនជាតិខ្មែររស់នៅក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ និង ម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ ចំណែកឯជនរងគ្រោះមានឈ្មោះទុយ រ៉ា ភេទប្រុសអាយុ ២១ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។

ពាក់ព័ន្ធនឹងអំពើរឃាតកម្មនោះដែរ អធិការនគរបាល ស្រុកក្រគរស្តីទី លោកវរសេនីយ៍ទោសារឿន សារ៉ាវុធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២នេះថា តាមការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុ ជនសង្ស័យអាចមានគ្នីគ្នាប្រហែល ៥ នាក់ ប៉ុន្តែសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យបាន២នាក់ហើយ នៅសេសសល់ប៉ុន្មានទៀត សមត្ថកិច្ចកំពុងតាមរកនិងស្រាវជ្រាវបន្ត៕

To Top