ព័ត៌មានជាតិ

ក្រុមហ៊ុនប្រេងតេលា ផ្តល់អង្ករ ៥ តោន ដល់ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ !

ពោធិសាត់ ៖ ក្រុមហ៊ុនប្រេងកម្ពុជាតេលា ប្រចាំខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២នេះ បានផ្តល់អង្ករចំនួន ៥ តោន ជូនដល់អង្គភាព ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់។

នៅក្នុងឱកាសប្រគល់ និង ទទួលអង្ករចំនួន ៥ តោន ដែលជាអំណោយ របស់ក្រុមហ៊ុនប្រេងកម្ពុជាតេលា ប្រចាំខេត្តពោធិសាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិសាត់ ក៍បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនប្រេងតេលា ដែលបានផ្តល់អំណោយ ជាអង្ករចំនួន ៥ តោន សំរាប់អង្គភាព នៃស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ នាពេលនេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្នងការ ក៍បានជូនពរអោយក្រុមហ៊ុន និង លោកប្រធានក្រុមហ៊ុន ព្រមទាំងសហការី និង បុគ្គលិកទាំងអស់ ជួបតែសេចក្តីសុខ និង មានអថិតិជនកាន់តែច្រើនឡើងៗ និងមានការ រីកចម្រើនជាដរាបតទៅ ៕

To Top