ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្ដាល ចេញលិខិតបំភ្លឺ លើការចោទប្រកាន់ ពីបុគ្គល សាំង សារ៉ុម

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញលិខិតបំភ្លឺ ចំពោះការចោទប្រកាន់ ពីសំណាក់បុគ្គល សាំង សារ៉ុម លើលោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ថាបានរំលោភយកដីកម្មសិទ្ធរបស់ខ្លួន ស្ថិតនៅក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

តាមរយៈលិខិតបំភ្លឺមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់អោយបានជ្រាបថា៖ ករណីលោក សាំង សារ៉ុម បានធ្វើការផ្សាយផ្ទាល់ នៅលើបណ្តាញ សារព័ត៌មាន CRN News live24h នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ដោយបានចោទប្រកាន់មកលើ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល រំលោភយកដីកម្មសិទ្ធរបស់គាត់ ស្ថិតនៅក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល គឺខុសពីការពិតទាំងស្រុង។

មន្ទីរសូមធ្វើការបំភ្លឺដូចខាងក្រោម ៖

ផ្ទាំងពាណិជ្ជកម្ម

១.ដីប៉ះពាល់ដែលលោក សាំង សារ៉ុម ចាត់ទុកថាជាដីកម្មសិទ្ធរបស់គាត់ ស្ថិតនៅទីតាំងដូចបាន ជម្រាបជូនខាងលើ គឺជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងប្រឡាយ៦៥ ដោយលោក សាំង សារ៉ុម បានកាន់កាប់ខុសច្បាប់ ពុំមានអាជ្ញាធរមូលដ្ឋាន ដឹងឮទទួលស្គាល់ឡើយ។ រដ្ឋបាលសង្កាត់ព្រែកហូរ បានចុះហាមឃាត់លោក សាំង វ៉ិច ជាច្រើនលើក ហាមមិនអោយចាក់ដី និងធ្វើរបងនៅលើដ នេះ យោងតាមរបាយការណ៍ របស់ចៅសង្កាត់ព្រែកហូរ ចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨។

២.នៅពេលមានការសាងសង់ស្ពានព្រែកដើមលាប មន្ទីរបានសម្របសម្រួល ជាមួយគណៈកម្មការ ដោះស្រាយផលប៉ះពាល់អន្តរក្រសួង ដោយបានដោះស្រាយថវិកា ជូនលោក សាំង សារ៉ុម ដើម្បី អោយគាត់ចាកចេញ ពីដីរបស់រដ្ឋ ចៀសវាងផលប៉ះពាល់ នៅពេលក្រោយ ព្រោះទីតាំងនេះបម្រុងទុក អភិវឌ្ឍន៍ធ្វើជាស្ថានីយបូមទឹក។ លោក សាំង សារ៉ុម បានផ្តិតស្នាមមេដៃ ព្រមទទួលយកសំណង នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ និងទទួលខុសត្រូវ តាមច្បាប់កំណត់ ហើយក៏មិនទាមទារដី ដែលរដ្ឋឧបត្ថម្ភ ក្នុងគម្រោងនេះដែរ។

៣.គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកដើមលាប គឺជាផែនការដែលបានគ្រោងទុក ជាយូរមកហើយ ដើម្បីដោះស្រាយការជន់លិច ផ្ទះប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ, នៅរដូវវស្សា និងទឹកជំនន់ស្ទឹង ព្រែកត្នោត ដូចកាលពីឆ្នាំ២០១៩-២០២០ និងឆ្នាំ២០២១ កន្លងទៅ មានប្រជាពលរដ្ឋរងគ្រោះ ចំនួន ៥០០គ្រួសារ ទៅ ៧០០គ្រួសារ រៀងរាល់ឆ្នាំ នៅក្នុងភូមិព្រែកហូរកើត, ព្រែកហូរកើត១, ព្រែកហូរលិច, ព្រែកហូរលិច១ សង្កាត់ព្រែកហូរ ត្រូវបានទឹកជន់លិចលំនៅដ្ឋាន និងខូចខាតផល ដំណាំអស់ជាច្រើន។ នៅក្នុងឆ្នាំ២០២២ នេះ គម្រោងសាងសង់ស្ថានីយបូមទឹកព្រែកដើមលាប ទទួលបានថវិកាដើម្បីសាងសង់ ដោយយោងតាមលិខិតលេខ ៤៥៣ សជណ.ដប ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

To Top