ព័ត៌មានជាតិ

កត្តាសុខសន្តិភាព ការអភិវឌ្ឍ និងអំពើរបស់មន្ត្រី ធ្វើឱ្យឃុំពង់ទឹក ទទួលបាន១អាសនៈបន្ថែមទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥

ស្វាយរៀង៖ លោករស់ ផារិទ្ធ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងបានថ្លែងទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព គោលនយោបាយច្បាស់លាស់គណបក្ស ដែលបានដាក់ចេញ ការអភិវឌ្ឍឥតឈប់ឈរ និងអំពើល្អរបស់ក្រុមការងារ គណបក្សនិងមន្ត្រីបក្សទាំងអស់ធ្វើឲ្យប្រជាពលរដ្ឋមានជំងឺជឿជាក់ មកលើគណបក្សប្រជាជនកម្ពុជា នៅឃុំពងទឹក ទទួលបាន១អាសនៈបន្ថែមទៀត គឺ៦ អាសនៈក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កន្លងទៅនេះ។

ការថ្លែងបញ្ជាក់បែបនេះ របស់លោកអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅឃុំពងទឹក ដោយមានការចូលរួមពីលោកចាន់ កុលបុត្រ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក និងសមាជិកសមាជិកាគណបក្សជិត ១០០ នាក់ផងដែរ។

លោករស់ ផារិទ្ធបានថ្លែងអបអរសាទរ ចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ធ្វើឲ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងគួរឲ្យកត់សម្គាល់ ហើយបានប្រព្រឹត្តទៅដោយរលូន សេរីយុត្តិធម៌ តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងសូមថ្លែងអំណរគុណ ដល់ក្រុមការងារ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នឹងធ្វើឲ្យសំឡេងការគាំទ្រ លើគណបក្សប្រជាជនកម្ពុជានៅឃុំពងទឹក កើន១អសនៈបន្ថែមទៀត។

លោកអនុប្រធានក្រុមការងារ ក៏បានជំរុញដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ត្រូវសាមគ្គីភាពគ្នា សហការការងារឲ្យបានល្អនិងដោះស្រាយសេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាពនិងគណនេយ្យភាពត្រឹមត្រូវ នឹងបន្តអភិវឌ្ឍន៍មូលដ្ឋាន អោយកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោកចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹកបានស្នើដល់ក្រុមការងារ ក៏ដូចជាប្រធានគណបក្សឃុំ និងសមាជិកបក្សទាំងអស់ ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋានដោះស្រាយទុកលំបាកនានា ជាពិសេសត្រូវគៀងគរ សមាជិកគណបក្សថ្មី ឱ្យបានច្រើនបន្ថែមទៀត និងធ្វើពិធីប្រកាសបញ្ចូលសមាជិកបក្សដែលជាយុវជនគ្រប់អាយុបោះឆ្នោត តាមគោលនយោបាយពង្រឹងចាស់ពង្រីកថ្មី៕

To Top