ព័ត៌មានជាតិ

លោក លឹម គានហោ ចុះត្រួតពិនិត្យ និងដាក់គ្រឿងចក្រ បើកការដ្ឋានផ្លូវក្រាលកៅស៊ូ លើខ្នងទំនប់មេ អាងទឹកត្រពាំងថ្ម ប្រវែងសរុប២១គីឡូម៉ែត្រ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ដោយលោក ចាន់ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញ ប្រចាំខេត្តបន្ទាយមានជ័យ រួមជាមួយអ្នកបច្ចេកទេស របស់ក្រសួង មន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងដាក់ឲ្យដំណើរការ ការដ្ឋានផ្លូវចាក់ក្រាលកៅស៊ូ លើខ្នងទំនប់មេ អាងទឹកត្រពាំងថ្ម លើប្រវែងសរុប២១គីឡូម៉ែត្រ (ដែលតាម សំណើរមានត្រឹមតែ ៩,៨ គីឡូម៉ែត្រ ) ពីចំណុចទីតាំង ពីព្រំប្រទល់ឃុំពន្លៃ ដល់ព្រំប្រទល់ឃុំណាំតៅ ស្រុកភ្នំស្រុក ។

ដោយអនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាមឆ្ឆជាតិកាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ក្នុងប្រត្តិបត្តិការនេះ ក្រសួងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ សរុបចំនួន៣៧គ្រឿងរួមមាន ៖
-នីវីលរ័ ៣គ្រឿង
-រ៉ូឡូ ៦គ្រឿង
-អេចស្កាវ៉ាទរ័ ១៥គ្រឿង
-រថយន្តបែន ១០គ្រឿង
-ឡានទឹក ៣គ្រឿង ។
គ្រឿងចក្រទាំងអស់នេះ មកដល់ការដ្ឋានជាបណ្តើរៗ តាំងពីយប់ថ្ងៃទី២កក្កដាមកម៉្លេះ ៕

To Top