ព័ត៌មានជាតិ

កម្លាំងអង្គភាពស៊ីម៉ាក់ ប្រចាំទិសបន្ទាយមានជ័យ ដាក់ពង្រាយកម្លាំងប្រតិបត្តិការ បោសសម្អាតគ្រាប់មីន ក្នុងតំបន់នៅឃុំប៉ោយចារ ប្តេជ្ញាឲ្យអស់ ក្នងរយៈពេលមួយខែ

បន្ទាយមានជ័យ៖ លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនសុីម៉ាក់ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានសម្តែងនូវការប្តេជ្ញាចិត្ត ដោះមីនអោយអស់ ក្នុងរយៈពេលមួយខែ តបតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវដោះមីន អោយអស់ហើយប្រកាសថា ជាតំបន់គ្មានគ្រាប់មីន នៅចុងឆ្នាំនេះ សម្រាប់ឃុំប៉ោយចារ ស្រុកភ្នំស្រុក ត្រូវធ្វើឱ្យបានទោះ ក្នុងតម្លៃណាក៏ដោយ។

លោក ថ្លែងបែបនេះ នេះក្នុងឱកាសអញ្ជើញ ជួបសំណោះសំណាល ជាមួយកម្លាំងប្រតិបត្តិការរបស់កងឯកភាពកំចាត់មីនទី១ ទិសបន្ទាយមានជ័យ និងបើកការដ្ឋានបោសសំអាតមីន នៅវត្តកូនខ្លែងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក សោម វីរះ ប្រធានកងឯកភាពកំចាត់មីនទី១បន្ទាយមានជ័យ បានរាយការណ៍ជូនគណៈប្រតិភូ ស្តីពីការបោសសំអាតមីនរយៈពេល៦ខែ ឆ្នាំ២០២២ គិតចាប់ពីខែមករាដល់ខែមិថុនា បានបោសសំអាតមីន បានស្មើ៥៩ចំការមីន នៅខេត្តបន្ទាយមានជ័យ លើផ្ទៃដី៥១៣ហិចតា។ដោយឡែកចំពោះមុខលើការងារបោសសំអាតមីន តាមអនុសាសន៍សម្តេចនៅឃុំប៉ោយចារ មានចំការមីន៨ស្មើរ២៥ហិចតា ប្រើប្រាសកម្លាំងចែកជាពីរក្រុម។

លោក ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកសយីម៉ាក់ បានមានប្រសាសន៍ថា ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ​ កំលាំងសុីម៉ាក់ប្រចាំទិសបន្ទាយមានជ័យ បានដាក់ពង្រាយកំលាំង ចាប់ពីថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២២នេះ​ ដោយអាចប្រេីប្រាស់ រយ:ពេលតែមួយខែប៉ុណ្ណោះ​ (ខែកក្កដា​)​ នឹងត្រូវរំដោះស្រុកភ្នំស្រុកទាំងមូលពីការគំរាមកំហែង ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

ផ្ទាំងពាណិជ្ជកម្ម

ស្រុកភ្នំស្រុក មានផ្ទៃដីមានបញ្ហាគ្រាប់មីន ដែលមានកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យ មានចម្ការមីនចំនួន៨ និងមានផ្ទៃដីសរុបជាង២៥ហិចតា។

លោក រតនា ក៍បានគោរពថ្លែងដោយក្តីរំភេីបរីករាយនិងអំណរគុណ​ក្រៃលែង គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ​ ដែលបានជួយចលនាកៀរគរសប្បុរសជនជាតិឱយជួយគាំទ្រដល់ការដោះមីនរំដោះទឹកដីនៃមាតុភូមិនេះ​ បានទទួលថវិកាជាង១១លានដុល្លារ។ សម្តេចតេជោបានជួយសង្គ្រោះជាតិ​ បានបញ្ចប់សង្គ្រាម និងបន្តតាមជួយប្រជាពលរដ្ឋពីក្តីទុក្ខលំបាកវេទនាផ្សេងៗ​ ជាពិសេសបន្តជួយរំដោះប្រជាជនកម្ពុជា ពីការគំរាមកំហែងដោយសារសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមតាំងពីឆ្នាំ១៩៧៩​ និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គភាពសុីម៉ាក់ ចាប់តាំងការចាប់ផ្តេីមដោះមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩២​ រហូតដល់បច្ចុប្បន្ននេះ។

លោក ក៏បានផ្តាំផ្ញើដល់កម្លាំងកំចាត់មីនទាំងអស់ ត្រូវធ្វើប្រតិបត្តិការបោសសំអាតមីត តាមផែនការដោយការទទួលខុសត្រូវនិងប្រុងប្រយ័ត្ន ធ្វើយ៉ាងណាធានាសុវត្ថិភាព អោយបានជូនប្រជាពលរដ្ឋ និងខ្លួនឯង៕ដោយ៖ ឃី ឃុន

To Top