ព័ត៌មានជាតិ

សត្វខ្លាឃ្មុំ ទះកំផ្លៀង និងចាប់ហែក រងរបួសធ្ងន់២នាក់!

ពោធិសាត់៖ សត្វខ្លាឃ្មុំមួយក្បាល ដេញទះកំផ្លៀង និង ចាប់ហែកអោយរងរបួសបុរស២ នាក់ យ៉ាងទម្ងន់ ខណៈបុរសទាំងពីរនាក់នោះ បាននាំគ្នាដើរទៅដួសត្រី នៅក្នុងស្ទឹង ក៍បានពើបប្រទះ​ និងសត្វខ្លាឃ្មុំមួយក្បាល ដេញទះកំផ្លៀង និង ចាប់ហែកអោយរងរបួសជាទម្ងន់ ហើយត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យភ្លាមៗ។

បុរស ២ នាក់ខាងលើ បាននាំគ្នាដើរទៅរកដួសត្រី នៅចំនុចស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានអោយដឹងថា ជនរងគ្រោះទាំង ២ នាក់ដែលត្រូវបានសត្វខ្លាឃ្មុំទះកំផ្លៀង និង ចាប់ហែកអោយរងរបួសធ្ងន់នោះ មានឈ្មោះង៉ុយ ងឿន ភេទប្រុសអាយុ ៣៣ ឆ្នាំ និង ឈ្មោះភី ភក្តី ភេទប្រុសអាយុ ២៩ ឆ្នាំ (ជនរងគ្រោះទាំង ២ នាក់រស់នៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់)។

ប្រភពដដែល ក៍បានអោយដឹងទៀតថា រហូតមកទល់ពេលនេះ ជនរងគ្រោះទាំងពីរនាក់ គឺមានសុខភាព ជាធម្មតាឡើងវិញហើយ៕

To Top