ព័ត៌មានជាតិ

បឹងបត់រកា គួរត្រូវបានស្ដារ ដើម្បីរក្សាទឹកធ្វើស្រែ និងប្រើប្រាស់សម្រាប់ប្រយោជន៍ របស់ប្រជាពលរដ្ឋ (Video)

ភ្នំពេញ៖ បឹងបត់រកា គឺជាបឹងធម្មជាតិមួយ ដែលស្ថិតនៅក្នុងស្រុកសំរោង ខេត្តតាកែវ បាននឹងកំពុងប្រឈមការ គោករាក់ ដែលបណ្ដាលមកពី កត្តាធម្មជាតិ នៃការហូរច្រុះដី ពីផ្នែកខាងលើ នៃចរន្តខ្សែទឹក ដែលមាន ប្រភពដើមមកពី ខេត្តកំពង់ស្ពឺ ឆ្លងកាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ធ្លាក់ចូលមកបឹងធម្មជាតិមួយនេះ។

បឹងធម្មជាតិបត់រកានេះ មានសមត្ថភាពអាចស្ដុកទឹក ដើម្បីបំរើឱ្យប្រជាពលរដ្ឋមួយផ្នែកធំ រស់នៅក្នុងស្រុកសំរោង សម្រាប់ស្រោចស្រពដំណាំ និងធ្វើស្រែប្រាំង ទៅតាមទិដ្ឋភាពជាក់ស្ដែង ហើយក៏ជាប្រភព នៃការផ្គត់ផ្គង់ទឹកស្អាតផ ងដែរ។

ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់បឹងបត់រកានេះ បានឱ្យដឹងថា កន្លងមកពួកគាត់ ពុំទាន់ហ៊ានធ្វើស្រែប្រាំង ឱ្យបានពេញលេញនៅឡើយទេ ដោយសារសង្កេតឃើញពីការកង្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ របស់ពួកគាត់។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានឱ្យដឹងផងដែរថា ក្រៅពីកង្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ នៅរដូវប្រាំង ពួកគាត់ក៏ប្រឈមនឹងការជន់លិច ផលដំណាំផងដែរ នៅពេលមានជំនន់ទឹកភ្លៀងម្ដងៗ ដែលបណ្ដាលមកពី មួយផ្នែកនៃការដុះដីនិងស្មៅ បិតមុខទ្វាបង្ហៀរទឹក បត់រការ និងមួយផ្នែកទៀត ពាក់ព័ន្ធទៅនឹងទ្វាទឹក អង្គចង្អេរ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសំណូមពរ ឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយរកដំណោះស្រាយជួនពួកគាត់ តាមរយៈការស្ដារបាតបឹង ដើម្បីរក្សាទឹកទុក និងចាត់វិធានការណាមួយ លើការកាយមុខទ្វាទឹក ទាំងពីរខាងលើ ឱ្យបានសមស្រប ទៅតាមបច្ចេកទេសជំនាញ របស់ស្ថាប័នពាក់ព័ន្ធ ៕

To Top