ព័ត៌មានជាតិ

សម្តេចតេជោ យល់ព្រមតាមសំណើ ម្ចាស់រថយន្តចង្កូតស្តាំ គឺមិនឲ្យដូរចង្កូត តែត្រូវបង់ពន្ធ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយល់ព្រមតាមសំណើ របស់ក្រុមអ្នកបើកបរចង្កូតស្តាំទាំងអស់ ដែលទាមទារមិនដូរ តែពួកគេត្រូវតែមកបង់ពន្ធជាដាច់ខាត។

ចំពោះសុពលភាព នៃការយល់ព្រមរបស់សម្តេចនេះ មានតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៦ កក្កដានេះ ។ ប៉ុន្តែចាប់ពីថ្ងៃស្អែកទៅ ករណីនាំចូលរថយន្តចង្កូតស្តាំ គឺមិនអនុញ្ញាតឲ្យដូរចង្កូត និងបង់ពន្ធទេ គឺចាប់យកតែម្តង ។

ការឆ្លើយតប របស់សម្តេច ចំពោះសំណើរអ្នកបើកបរចង្កូតស្តាំនេះ បន្ទាប់ពីពួកគេបាននាំគ្នាតវ៉ា កាលពីថ្ងៃ៥ កក្កដា ទាមទារមិនឲ្យដូរចង្កូតស្តាំ តែពួកគេយល់ព្រមបង់ពន្ធ៕

To Top