ព័ត៌មានជាតិ

ខួប៩ឆ្នាំនៃមរណភាពឪពុក! សម្ដេចតេជោ ពោលពាក្យយ៉ាងមានអត្ថន័យថា កូនគ្មានពាក្យអ្វីក្រៅពីពាក្យ នឹកពុកនឹកម៉ែនោះឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពោលពាក្យយ៉ាងមានអត្ថន័យ ក្នុងថ្ងៃខួបលើកទី៩ឆ្នាំ នៃមរណភាពឪពុករបស់សម្ដេចថា «កូនគ្មានពាក្យអ្វីក្រៅពីពាក្យ នឹកពុកនឹកម៉ែនោះឡើយ» ។

តារយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះជាខួបលើកទី៩ឆ្នាំ នៃមរណភាពឪពុករបស់ខ្ញុំ (១២កក្កដា២០១៣.១២កក្កដា២០២២)។ កូនគ្មានពាក្យអ្វីក្រៅពីពាក្យ នឹកពុកនឹកម៉ែនោះឡើយ» ៕

To Top