ព័ត៌មានជាតិ

លោក កឹម សុខា ៖ លោក អាបេ ទទួលមរណភាព ក្នុងសកម្មភាពប្រជាធិបតេយ្យ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំង

ភ្នំពេញ៖ “ជាការកត់សំគាល់ក្រៅ ពីសកម្មភាពបម្រើប្រជាពលរដ្ឋជប៉ុន និងជួយដល់ពិភពលោក ឯកឧត្តម Shinzo Abe បានទទួលមរណភាពក្នុងសកម្មភាពប្រជាធិបតេយ្យ ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង»។

នេះជាសំណេររបស់លោក កឹម សុខា ក្នុងឱកាសចូលរួមគោរពវិញ្ញាណក្ខន្ធសពលលោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន នារសៀលថ្ងៃ១២ កក្កដា។

លោក អាបេ បានទទួលមរណភាព ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីខ្មាន់កាំភ្លើងបាញ់ប្រហារ ក្នុងឱកាសលោកចុះផ្សព្វផ្សាយយុទ្ធនាការបោះឆ្នោតព្រឹទ្ធសភា នៅតំបន់ណារ៉ា ខេត្តណារ៉ា នាថ្ងៃ៨ កក្កដា៕

To Top