ព័ត៌មានជាតិ

ABC ច្នៃផលិតផលថ្មីជាមួយ “Reserve” ដែលជាស្រាបៀរលាយវីស្គីដំបូងគេ ក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ – ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២, ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀត តាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត។ ABC ត្រូវបានគេស្គាល់តាមរយៈស្រាបៀរ “Extra Stout” ដ៏ល្បីល្បាញ ហើយឥឡូវនេះជាមួយនឹង “Reserve” ផលិតផលនេះ នឹងអញ្ជើញអតិថិជនទៅកាន់ពិភពរសជាតិដ៏ល្អឯកពីរលាយបញ្ចូលគ្នា ដែល ផលិតឡើង សម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និងចង់ស្វែងរកបទពិសោធន៍រសជាតិថ្មីៗផងដែរ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «តាមរយៈ ស្រាបៀរ ABC Reserve យើងខ្ញុំចង់បង្កើតបរិយាកាសពិសេសៗទៅដល់ឱកាសជួបជុំគ្នាសម្រាប់ យុវជនជំំនាន់រក្រោយ តាមរយៈការទទួលបាននូវរបទពិសោធរសជាតិថ្មីបន្ថែម។ ផលិតផលនេះពិតជាខុសប្លែកពីផលិតផលដទៃ ដែលនេះបានបញ្ជាក់ឲ្យឃើញថា ABC គឺជាយីហោដែលតែងតែឈានមុខគេក្នុងការបង្កើតឡើងនូវឧត្តមភាពដ៏ល្អឯក។ យើងខ្ញុំមានក្តីរំភើបរីករាយដែលឃើញអតិថិជនរបស់យើងខ្ញុំទទួលបាននូវរសនិយមថ្មី ហើយរីករាយក្នុងពេលរាត្រីដ៏អស្ចារ្យជាមួយ “ABC Reserve” ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីតរបស់យើងខ្ញុំ។»

ដូចទៅនឹងស្រាបៀរ ABC Extra Stout ដែរ ស្រាបៀរ ABC Reserve ត្រូវ​បាន​ផលិត​ដោយ​គ្រឿង​ផ្សំ​ ដែល​មាន​គុណភាព​ខ្ពស់​បំផុត​ រួម​ទាំង​ស្រូវសាលីលំដាប់​ខ្ពស់​ដែល​ផលិត​តាម​ស្តង់ដារ​គុណភាព​អន្តរជាតិ ដែលជាការច្នៃប្រឌិតរបស់កំពូលអ្នក​ជំនាញផលិត​ស្រាបៀ​ររបស់យើង។ ស្រាបៀរ ABC Reserve គឺជាស្រាបៀរប្រភេទថ្មី មានពណ៌មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរ ពេញដប ដែលមានការរចនាថ្មីឡូយ រំលេចនូវពណ៌ទង់ដែង ជាពណ៌ប្រចាំផលិតផលនេះ។

លោកស្រី Susanne Bose ដែលកំពូលអ្នក​ជំនាញផលិត​ស្រាបៀររបស់ក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការបង្កើតរូបមន្តដ៏ត្រឹមត្រូវសម្រាប់ស្រាបៀរ ABC Reserve ត្រូវបានចំណាយពេលមួយយ៉ាងយូរ។ ​ស្រាបៀររបស់ យើង​នេះ​ត្រូវបានផលិតដោយការដកស្រង់មតិពីអតិថិជនរបស់យើង ដើម្បី​បង្កើត​តុល្យភាពមួយដែលសមស្របគ្នា។ អ្នកពិសាអាច ទទួលបានរសជាតិស្រាបៀរស្រទន់ដែលមាន ក្លិនប្រហើរបែបវីស្គី ធ្វើឲ្យពួកគេទទួលបាននូវបទពិសោធន៍មួយថ្មីដែលខុសពីវីស្គី។»

ដើម្បីសម្ពោធស្រាបៀរ ABC Reserve កម្មវិធីបង្ហាញត្រូវបានរៀបចំ នៅក្នុងពិធីជប់លៀងឯកជនផ្តាច់មុខមួយ ត្រូវបានធ្វើឡើងដោយមានការសហការជាមួយនឹងបារដ៏ប្រណីតស្រស់ស្អាតបំផុតមួយក្នុងរាជធានីភ្នំពេញគឺ Bar Menaka។ ជាមួយនឹងការរចនាបទយ៉ាងពិសេសពី Bar Menaka កម្មវិធីដាក់បង្ហាញរបស់ស្រាបៀរ ABC Reserve បានផ្តល់ជូននូវកម្មវីធីកម្សាន្ត ដែលមានការលាយបញ្ចូលនូវការប្រគុំតន្ត្រី និង ការសម្តែងផ្សេងៗដែលនឹកស្មានមិនដល់។ ការសម្តែងនោះមានការចូលរួមសម្តែងរបស់កំពូលតារាល្បីក្នុងស្រុកគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្កើតនូវបរិយាកាសដ៏អស្ចារ្យ។ បន្ទាប់មកបរិយាកាស​ក៏កាន់តែពិសេស នៅពេល DJ Maily បានបង្ហាញនូវការប្រគុំតន្រី្តទាន់សម័យ។ រាត្រីនេះត្រូវបានបញ្ចប់ជាមួយការប្រគុំតន្រ្តីដ៏ពិសេសផ្តាច់មុខពី DJ Soda ដែលជា DJ លំដាប់កំពូលរបស់ប្រទេសកូរ៉េ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មាននូវការបង្ហាញក្បាច់រាំថ្នាក់អន្តរជាតិ ដែលបានបង្កើតនូវបរិយាកាសយ៉ាង ស្រស់ស្អាតមិនធម្មតា រហូតទស្សនិកជនភ្លឹកស្មារតីថែមទៀតផង។ សកម្មភាពដ៏ពិសេសទាំងអស់នេះ គួបផ្សំនឹងបរិយាកាសដ៏ល្អឥតខ្ចោះរបស់ Bar Menaka ពិតជាធ្វើឲ្យរាត្រីនេះកាន់តែមិនអាចបំភ្លេចបាន។

ស្រាបៀរ ABC Reserve នឹង​មាន​លក់ផ្ដាច់មុខតែនៅ​ភោជនីយដ្ឋាន​ បារ និង​ក្លឹបលំដាប់ខ្ពស់នានា នៅ​ ក្នុងទីក្រុង​សំខាន់ៗ ជុំវិញ​ប្រទេស​កម្ពុជា រួម​មាន​រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម និងក្រុង​បាត់ដំបងប៉ុណ្ណោះ។ ម្យ៉ាងទៀត យើងខ្ញុំរំពឹងថានឹងឃើញពិធីជប់លៀងពិសេសៗ នឹងកើតឡើង នៅទីក្រុងសំខាន់ៗទាំងនេះផងដែរ។ សូមតាមដានទំព័របណ្ដាញសង្គមរបស់ស្រាបៀរ ABC សម្រាប់ ព័ត៌មានបន្ថែម។

ព័ត៌មានអំពីស្រាបៀរ ABC

ក្រុមហ៊ុន Archipelago Brewery Company (ABC) ជាក្រុមហ៊ុនដែលមានដើមកំណើតមកពីប្រទេសសិង្ហបុរី ហើយបានផលិតតាំងពីឆ្នាំ ១៩៣១។​ ស្រាបៀរ ABC Extra Stout ផលិតឡើងជាមួយនឹង ABC Extra Stout ជាកេរមរតករបស់អាឡឺម៉ង់ គឺជាស្រាបៀរលំដាប់ថ្នាក់លេខ១ របស់ប្រទេសកម្ពុជា និងជាម៉ាកយីហោ ស្រាបៀរឈានមុខគេនៅអាស៊ី។ ផលិតឡើងដោយគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងស្តង់ដារផលិត ស្របតាមស្ដង់ដារគុណភាពអន្តរជាតិ ស្រាបៀរ ABC Extra Stout មានភាពល្បីល្បាញ ដោយសារ រសជាតិ ស្រូវសាលី និងក្លិនឈ្ងុយឈ្ងប់ប្លែកពីគេ ពិសេសត្រង់ជាតិល្វីងផងផ្អែមផងចុងមាត់។ ប៉ុន្មានឆ្នាំមកនេះ ស្រាបៀរ ABC Extra Stout បានទទួលពានរង្វាន់អន្តរជាតិជាច្រើន និងការសរសើរដែលទទួលស្គាល់ គុណភាពរបស់ផលិតផលនេះ រួមទាំងពានរង្វាន់ Monde Selection Awards, ពានរង្វាន់ Australian Beer Awards និងពានរង្វាន់ The Brewers’ Exhibition Awards។ ជាមួយនឹងឃ្លាខ្លីប្រចាំផលិតផល «បុគ្គលល្អឯក» ក្រុមហ៊ុនស្រាបៀរ ABC ចង់ឱ្យអតិថិជនរបស់ខ្លួនរស់នៅប្រកបដោយទំនុកចិត្ត និងបន្តភាពជោគជ័យ ទៅមុខទៀត។ នៅឆ្នាំ ២០២២នេះ ក្រុមហ៊ុនស្រាបៀរ ABC សូមណែនាំនូវផលិតផលថ្មីរបស់ខ្លួនគឺ ស្រាបៀរ ABC Reserve ដែលជាស្រាបៀរលាយវីស្គីរសជាតិស្រទន់ ដែលផ្តល់នូវបទពិសោធន៍រសជាតិដិតថ្មី ដើម្បីដាស់ អារម្មណ៍ និងប្រែក្លាយរាត្រីធម្មតាៗទៅជារាត្រីដ៏អស្ចារ្យ។

សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖

ABC’s Website: https://abcbeerkh.com
ABC’s Facebook: https://www.facebook.com/abcbeer.cambodia
ABC’s Instagram: https://www.instagram.com/abcbeer.cambodia/
ABC’s Youtube: https://www.youtube.com/c/ABCBeerCambodia

ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមបើក ប្រតិបត្តិការ​ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៩៤។ យោងទៅតាមបំណងក្នុងការបង្កើតនូវក្តីរីករាយក្នុងការជួបជុំគ្នាពិតប្រាកដ ដើម្បីបំផុស ឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុន បង្កើតនូវបទពិសោធន៍អស្ចារ្យនានា សម្រាប់អ្នកពិសា និងអតិថិជន ជាមួយនឹងផលបត្រស្រាបៀរអន្ដរជាតិ ព្រមទាំង ស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈការបោះទីតាំង និងរោងចក្រ  ទំនើបសម្បូរបែបរបស់ខ្លួន ក្រុមហ៊ុន ផ្តល់ការងារឱ្យបុគ្គលិកសរុបប្រមាណ ៧០០នាក់ ហើយទ្រទ្រង់ដល់ការងារដោយប្រយោល ឱ្យមនុស្សជាង ១២០ ០០០នាក់ តាមរយៈសង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយប្រកាន់គោលការណ៍អភិវឌ្ឍ ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណង «កសាងកម្ពុជាឱ្យប្រសើរ» ដោយផ្តោតលើផ្នែកបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយទំនួលខុសត្រូវ ឆ្ពោះទៅរកពិភពលោក ដែលគ្មានការបំពុល មានតុល្យភាព និងសុខភាពល្អជាងមុន។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនចំណុះឱ្យ HEINEKEN Company ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរ កម្រិតអន្តរជាតិជាងគេលើពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមខាងក្រោម៖

HEINEKEN Cambodia’s Website: https://www.heinekencambodia.com/
HEINEKEN Cambodia’s Facebook: https://www.facebook.com/HEINEKENCambodia/

To Top