កីឡា

សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា ផ្ដល់ការគាំទ្រយ៉ាងមុតមាំ ដល់កីឡាតេក្វាន់ដូ!!

(ភ្នំពេញ) ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា រីករាយជាខ្លាំងក្នុងការគាំទ្រដល់ការប្រកួតកីឡាតេក្វាន់ដូ “Korea Ambassador’s cup 2022 Taekwondo competition” ដែលប្រព្រឹត្តទៅនៅថ្ងៃទី 15 ដល់ថ្ងៃទី 16 ខែកក្កដា ឆ្នាំ2022 នៅមជ្ឈមណ្ឌលតេក្វាន់ដូ នាពហុកីឡាដ្ឋានជាតិអូឡាំពិក! ជាមួយគ្នានេះដែរ ក្រុមហ៊ុន សាមសុង ពិតជាមានសេចក្ដីរំភើបរីករាយជាខ្លាំងផងដែរ ក្នុងការចាប់ផ្តើមរួមសហការធ្វើការជាមួយនឹងស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនៃ World Expo 2030 នៅទីក្រុង ប៊ូសាន ក្នុងប្រទេសកូរ៉េ។

តំណាងរបស់ក្រុមហ៊ុនសាមសុងបានបញ្ជាក់ថា នេះក៏ជាកិត្តិយសដ៏វិសេសវិសាលរបស់សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការរៀបចំការប្រកួតជើងឯកតេក្វាន់ដូដ៏រំភើបអស្ចារ្យមួយនេះ! សូមជំរាបផងដែលថាវប្បធម៌កូរ៉េចំរុះជាច្រើន(K-culture) ដែលរួមមាន អាហារ តន្ត្រី ភាពយន្ត និងកីឡា បានផ្តល់ជូនដល់យុវជនកម្ពុជានូវការកម្សាន្តសប្បាយៗជាច្រើន ។ យើងសង្ឃឹមថានឹង សាមសុងនឹងខិតខំពាំនាំយកសកម្មភាពដ៏រំភើបអស្ចារ្យបែបនេះបន្ថែមទៀតមកជូនដល់យុវជនកម្ពុជា ។

ការឧបត្ថម្ភគាំទ្រដល់វប្បធម៌កូរ៉េចំរុះ(K-culture) ទាំងនេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗជាច្រើនទៀតដែលក្រុមហ៊ុន សាមសុងកម្ពុជា ក៏ដូចជាក្រុមហ៊ុនសាមសុងនៅទូទាំងពិភពលោកបានបង្កើតឡើងដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo 2030 នៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េ ។ ក្រុមហ៊ុន សាមសុងដែលមានទីតាំងនៅគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោកបាននឹងកំពុងខិតខំផ្សព្វផ្សាយជំរុញទីក្រុងប៊ូសាន ដើម្បីទទួលបានជាការជ្រើសរើសជាទីតាំងសម្រាប់រៀបចំពិព័រណ៍ពិភពលោក World Expo 2030 ។

ផ្ទាំងពាណិជ្ជកម្ម

ការផ្សព្វផ្សាយពាណិជ្ជកម្ម និងកម្មវិធីជាច្រើនត្រូវបានបង្កើតឡើងគ្រប់ទិសទីដើម្បីសំរេចគោលដៅនេះ ។ សំរាប់ក្រុមហ៊ុន សាមសុងកម្ពុជា យើងនឹងបន្តធ្វើការងារផ្សេងៗទៀតផងដែរ ដូចជា កម្មវិធីសប្បុរសធម៌, ការតាំងពិព័រណ៍, កិច្ចសហការណ៍កិច្ចការក្នុងសង្គម និងសកម្មភាពរបស់ K-culture ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo 2030 នៅទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ។

សូមបញ្ជាក់ផងដែលថា ការរួមចំណែកលើកកំពស់កីឡាតេក្វាន់ដូ ក៏ជាសកម្មភាពមួយដែលក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បង្កើតឡើងដើម្បីបង្ករនូវភាពរំភើបរីករាយក្នុងដំណើរឆ្ពោះទៅកាន់ពិព័រណ៍ពិភពលោក World Expo នេះផងដែរ។ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា នឹងបន្តសហការគាំទ្រដល់សកម្មភាពទាំងនេះជាបន្តទៅទៀតដើម្បីជំរុញ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េនាពេលអនាគត ៕

To Top