ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធអំពើឃាតកម្ម ដោយធ្វើកាប់សម្លាប់ បុរសជនរងគ្រោះម្នាក់ ដោយសារតែ ជម្លោះការរកស៊ី ជួញដូរ វត្ថុបុរាណ ជាមូយគ្នា

ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ បុរសជាមិត្តភក្តិ ម្នាក់ ដោយកាប់នឹងពូថៅ ដោយសារតែ ជម្លោះពាក្យសម្តីគ្នា និង ការកុងកាច់គ្នា ក្នុងការរកស៊ីជួញដូរវត្ថុបុរាណ រួចជនត្រូវចោទ បានអូសសាកសពយកមកចោលនៅក្នុងព្រែមាត់ស្រះទឹកឆ្ងាយពីផ្ទះចំម្ងាយ៣០០ម៉ែត្រ នៅក្នុងភូមិ ។

អំពីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ កក្កដា ស្ថិតក្នុងភូមិសូចាន់សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

មន្ត្រីនគរបាលក្រុងដូនកែវ បានអោយដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះទឹម វិបុល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។

គាត់ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ឃាតកម្ម តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ១០ និង ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ឈ្មោះ ទឹម វិបុល ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២២ បន្ទាប់ពីគាត់បានកាប់សម្លាប់ ជនរងគ្រោះ នៅចំណុចកើតហេតុ ខាងលើ ៕ ដោយ: លីហ្សា

To Top