ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំមន្ត្រីក្រោមឱវាទ គោរពវិញ្ញាណក្ខន្ធសព លោក អ៊ុក រ៉ុង

កំពង់ចាម ៖ ដើម្បី ចូលរួមចំណែករំលែកទុក្ខចំពោះ គ្រួសារសព នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ អអភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក អ៊ុក រ៉ុង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ១៩ កក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាន នៃសព ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

នាឱកសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត បានដាក់កម្រងផ្កា និងអុចធូប សំដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំបំបផុត ចំពោះ ការបាត់បង់ លោក អ៊ុក រ៉ុង គឺជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាការបាត់បង់លោកឪពុក ជីតា ជាទីស្រឡាញ់បំផុត នៃគ្រួសារសព ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ថ្នាក់ដឹកនាំខេត្ត បានឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខ័ន្ធសព លោក អ៊ុក រ៉ុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីក្រោមឱវាទ ក៏បានអញ្ជើញចូលរួមជាបច្ច័យបុណ្យសព ទៅតាមកម្លាំងសទ្ធាជ្រះថ្លា ផងដែរ ៕

To Top