ព័ត៌មានជាតិ

IMF ព្រមានពីផលវិបាកធ្ងន់ធ្ងរ ជាបន្តបន្ទាប់ក្រោយពេលដែលរុស្ស៊ី កាត់ផ្តាច់ហ្គាសទាំងស្រុង

បរទេស៖ មូលនិធីរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការបង្ហោះរបាយការណ៍មួយ នៅលើវេបសាយរបស់ខ្លួនដោយ បានលើកឡើងពីបញ្ហា នៃការកាត់ផ្តាច់ហ្គាសទាំងស្រុងពីរុស្សីថា នឹងអាចកាត់បន្ថយ GDP នៃបណ្តារដ្ឋសមាជិក ក្នុងប្លុកអឺរ៉ុបដល់៦ភាគរយ រៀងគ្នាហើយនឹងធ្វើឲ្យប្លុកទាំងមូល ជួបវិបត្តិសេដ្ឋកិច្ចជាមិនខាន។

ការព្រមានធ្ងន់ៗនេះត្រូវបានធ្វើឡើង នៅក្នុងពេលដែលមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ហ្គាសរបស់រុស្សីទៅកាន់ ប្លុកអឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេង Nort Stream 1 នឹងមិនអាចត្រឡប់មក ដំណើរការឡើងវិញឡើយ ទោះបីជាបានបញ្ជាក់ពីខាងរុស្សី ហើយថាដំណើរការជួសជុលនិងថែរក្សាប្រចាំឆ្នាំ នឹងបញ្ចប់ទៅក្នុងសប្តាហ៍ក្តី។

កាលពីដើមសប្តាហ៍កន្លងមកនេះបុគ្គលល្បីៗ ក្នុងប្លុកអឺរ៉ុបរួមទាំងប្រធានគណកម្មការ ថវិការបស់អឺរ៉ុបលោក Johannes Hahn ក៏បានអះអាងដែរថា នឹងមិនរំពឹងទុកថាបំពង់បង្ហូរប្រេងនេះ នឹងដំណើរការឡើងវិញនោះដែរ។

ផ្ទាំងពាណិជ្ជកម្ម

IMF ក៏បានអះអាងដែរថា បញ្ហាថាមពល និងកំណើនយឹតយ៉ាវនឹងកើតឡើង ហើយជាពិសេសប្រទេសដែល រងគ្រោះធ្ងន់ធ្ងរជាងគេមាន ដូចជាប្រទេសហុងគ្រី ប្រទេសស្លូវ៉ាគីនិងប្រទេសឆេក៕

ប្រែសម្រួល៖ ស៊ុន លី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023