ព័ត៌មានជាតិ

តុលាការកំពូលតម្កល់ទោស ទណ្ឌិត តៃវ៉ាន់ និង ចិន ៣នាក់ ជាប់គុកក្នុងម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធនឹងការរក្សាទុក ផលិតកែច្នៃ និង ជួញដូរគ្រឿងញៀន ជាង២២០០ គីឡូក្រាម នៅខេត្តកំពង់ឆ្នាំង (Video)

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ពិរុទ្ធជនគ្រឿងញៀន ចំនួន៣ នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក ផលិតកែឆ្នៃ និង ជួញដូរគ្រឿងញៀន ជាង២២០០ គីឡូក្រាម ប្រព្រឹត្តចន្លោះឆ្នាំ ២០១២ និង ២០២២ នៅក្នុងរាជធានីភ្នំពេញ និង ខេត្តកំពង់ឆ្នាំង។

លោកអឿង សៀង ជាចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល បានអានសាលដីកាតុលាការ អោយដឹងថា: ទណ្ឌិតទាំង ៣ នាក់នេះ មានឈ្មោះទី១: .ឈ្មោះ LY PO HAN ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ។ ទី ២.ឈ្មោះ YE YONG អាយុ៤៨ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និង ទី ៣.ឈ្មោះ YE YAN SHOU អាយុ៥៨ឆ្នាំ ជនជាតិចិនសញ្ជាតិខ្មែរ ។

លោកចៅក្រមបានបញ្ជាក់ថា: ពួកគេត្រូវជាប់ចោទពីបទ: រក្សាទុក, ផលិតកែច្នៃ, ដឹកជញ្ជូន និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន និង លាងសម្អាតប្រាក់ ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ ពីឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២១។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ រឹបអូសគ្រឿងញៀន ប្រភេទកេតាមីន ចំនួន ២២៣៧ គីឡូក្រាម ( ជាង២តោន) និងសារធាតុគីមីផ្សំ៨៤តោន៕

ដោយ: លីហ្សា

To Top