ព័ត៌មានជាតិ

ថ្នាក់ ដឹកនាំខេត្ត កំពង់ចាម នាំយកទេយ្យវត្ថុ និងទៀនវស្សាប្រគេនដល់ព្រះសង្ឃ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ក្នុងស្រុកកំពង់សៀម និងវត្តខ្ពកតាងួន ស្រុកស្ទឹងត្រង់

កំពង់ចាម ៖ ថ្នាក់ដឹកនាំខេត្ត កំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះ បានរួមគ្នាប្រគេនទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ បច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្ត ជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម និង វត្តខ្ពកតាងួន ស្រុកស្ទឹងត្រង់ ។

ចំពោះទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលរដ្ឋបាលខេត្ត បានប្រគេនដល់ព្រះសង្ឃនាឱកាសនោះ ក្នុងមួយវត្តៗ រួមមាន ៖ ទៀនវស្សា ១គូរ , អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស , ទឹកក្រូច ៥កេស ត្រីខ១កេសធំ , ទឹកត្រី ៥យូរ , ទឹកស៊ីអ៊ីវ ៥យូរ , មី ១កេសធំ , ទឹកដោះគោ ១កេសធំ , ស្ករស ៥គីឡូក្រាម , តែ ៥គីឡូក្រាម និងបច្ច័យ ជាង ៤ លានរៀល។

ក្នុងនោះប្រគេនព្រះសង្ឃ ក្នុងមួយអង្គ ១០ម៉ឺនរៀល ចង្ហាន់១ស្រាក់ ផ្លែឈើ ១កន្ត្រក និងជូនថវិកាដល់លោកអាចារ្យ តាជី យាយជី ផងដែរ៕

To Top