ព័ត៌មានជាតិ

ការបើកទទួល ការចុះឈ្មោះវគ្គដំបូង ក្នុងការចូលរួមកម្មវិធី JCI Cambodia Kids Academy

កម្មវិធីសម្រាប់បង្កើតឡើងយ៉ាងពិសេសសម្រាប់បុត្រា និងបុត្រីរបស់លោក លោកស្រី JCI Cambodia Kids Academy បានមកដល់ហើយ!!

ដោយមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងការជំរុញលើកស្ទួយ និងដើម្បីអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់ តែរីកចម្រើនទៅមុខទៀតនោះ JCI Cambodia Kids Academy គឺជាកម្មវិធីដែលបានបង្កើតឡើងសម្រាប់កុមារ ក្នុងប្រទេសកម្ពុជា ដើម្បីទទួលយកនូវបទពិសោធន៍វប្បធម៌ក្នុងស្រុក ការអភិវឌ្ឍសង្គម និងការរៀនបង្កើតទំនាក់ ទំនង ព្រមទាំងស្វែងយល់ពីការពិតក្នុងការរស់នៅនៃជីវិតនៅក្នុងខេត្តមួយនៃប្រទេសកម្ពុជា។

នៅក្នុងឆ្នាំដំបូងនៃការបង្កើតកម្មវិធី JCI Cambodia Kids Academy យើងនឹងប្រព្រឹត្តទៅនៅថ្ងៃទី18-21 ខែសីហា ឆ្នាំ2022 នៅទីក្រុងសៀមរាប ទឹកដីខេត្តសៀមរាប ដោយយើងបានធ្វើការជ្រើសរើស និងរៀបចំកម្មវិធីសប្បាយៗ ជាច្រើនក្នុងន័យបណ្តុះនូវបំណិនជីវិតដល់កុមារាកុមារី ឲ្យឈ្វេងយល់និងយល់ដឹងទៅ លើការរស់នៅជាឯករាជ្យ ដោយទំនួលខុសត្រូវ និងការផ្តល់នូវតម្លៃដល់វប្បធម៌ និងសាសនារបស់ជាតិ។

តម្លៃនៃការបើកទទួលការចុះឈ្មោះវគ្គដំបូងក្នុងការចូលរួមកម្មវិធី៖

+ ចំពោះសិស្សនៅភ្នំពេញ៖ 315USD/1នាក់ (រាប់បញ្ចូលការធ្វើដំណើរ’ពី’ក្រុងភ្នំពេញ’ទៅ’កាន់ក្រុងសៀមរាប)

+ ចំពោះសិស្សនៅសៀមរាប៖ 275USD/1នាក់ (មិនរាប់បញ្ចូលការធ្វើដំណើរ’ពី’ក្រុងភ្នំពេញ’ទៅ’កាន់ក្រុងសៀមរាបទេ)

ការចុះឈ្មោះចូលរួមកម្មវិធីជាក្រុម (3នាក់/ ក្រុម)

+ ចំពោះសិស្សនៅភ្នំពេញ៖ 900USD/ ក្រុម

+ ចំពោះសិស្សនៅសៀមរាប៖ 780USD/ ក្រុម

**បញ្ជាក់៖ កញ្ចប់កម្មវិធីរួមបញ្ចូលនូវការចូលរួមក្នុងកម្មវិធីទាំងអស់របស់ JCI Cambodia Kids Academy, កាដូរអនុស្សាវរីយ៍, កន្លែងស្នាក់នៅ, ធានារ៉ាប់រងក្នុងការធ្វើដំណើរ, និងការធ្វើដំណើរក៏ត្រូវបានរាប់បញ្ចូលក្នុងខ្ចប់ ថវិកាផងដែរ)

  • ចំនួនមានកំណត់! ចុះឈ្មោះតាមរយៈតំណភ្ជាប់ដើម្បីកក់កន្លែង៖ https://forms.gle/iEd8F4Wy8NFzrHjR6

សូមទំនាក់ទំនងមកកាន់លេខខាងក្រោម ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការចុះឈ្មោះ៖

(+855) 96 833 7319 (JCI PP)

(+855) 96 713 4628 (JCI PP)

(+855) 96 534 4096 (JCI SR)

To Top