ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម សំណូមពរ ឱ្យមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អង្គការនានា ជម្រុញការអនុវត្ត គម្រោងនីមួយៗ ដែលបានសន្យាគាំទ្រ ត្រូវបញ្ចប់តាមការកំណត់

កំពង់ចាម ៖ ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នៅមន្ទីរផែនការខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អង្គការនានា ជម្រុញការអនុវត្តគម្រោងនីមួយៗ ដែលបានសន្យាគាំទ្រ ត្រូវបញ្ចប់តាមការកំណត់ ។

លោកអភិបាលខេត្តបានថ្លែងបន្តថា មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬធនធានពីដៃ គូរនានា បន្តផ្តល់ការគាំទ្រដល់គម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ បន្ថែមទៀត ។ ទន្ទឹមនេះ យើងត្រូវបន្ត ធ្វើការអភិវឌ្ឍន៍ ជារៀងរាល់ឆ្នាំប្រកប ដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព នឹងការងារអប់រំ សិក្សាធិការជាមូលដ្ឋាន។

លោកអភិបាលខេត្ត បានបន្តក្រើនរំលឹកដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តជម្រុញអប់រំ ផ្សព្វផ្សាយតាមគ្រប់រូបភាព ដល់ប្រជាជនគ្រប់អាយុចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងភ្ញាក់រលឹងចាក់ដូសជម្រុញ តាមពេលវេលាដែលបានកំណត់ (ក្នុងរយៈពេល ៣ខែបន្ទាប់ពីចាក់ដូសមុន) ៕

To Top