នយោបាយ

សម្តេចតេជោ ៖ អស់លោកបណ្ឌិត និងបក្សនយោបាយ គួរយល់ដឹងពីប្រវត្តិសាស្រ្ត រដ្ឋធម្មនុញ្ញកម្ពុជា ផង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារជាលើកដំបូង ក្រោយពីរដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ កាលពីពេលថ្មីៗទៅក្រុមអស់លោកបណ្ឌិត និងគណបក្សនយោបាយក្រៅរដ្ឋមន្រ្តីមួយចំនួន ដែលប្រឆាំងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញថា គួរយល់ដឹងពីប្រវត្តិសាស្រ្ត របស់រដ្ឋធម្មនុញ្ញកម្ពុជាផង កុំចេះរិះគន់និងប្រឆាំងពេក ។

ជាមួយគ្នានេះ សម្តេចក៏បានរំលឹកទៅដល់លោក សម រង្ស៊ី ផងដែរដែលបានចូលរួមកែរដ្ឋធម្មនុញ្ញ កន្លងមក ពោរកាលពីប៉ុន្មានឆ្នាំមុន តែបែរបុគ្គលសម រង្ស៊ីនេះ ថាខ្លួនឯងត្រឹមត្រូវវិញ ។

ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ លើមាត្រាចំនួន៨នេះ មានបក្សនយោបាយចំនួន៤ បានដាក់ញត្តិទៅរដ្ឋសភា កុំឲ្យអនុម័ត ប៉ុន្តែការស្នើរបស់ពួកគេ មិនបានលទ្ធផលទេ ដោយសាររដ្ឋសភាបានអនុម័តរដ្ឋ កាលពីសប្តាហ៍មុន ហើយនៅព្រឹកថ្ងៃ៥ សីហា នេះ ព្រឹទ្ធសភាក៏បានប្រជុំអនុម័តយល់ព្រមផងដែរ ៕

To Top