ព័ត៌មានជាតិ

រាយខ្សែភ្លើងឆក់ត្រីមិនប្រយ័ត្ន ត្រូវចរន្តភ្លើងឆក់ខ្លួនឯងស្លាប់!

ពោធិសាត់: បុរសម្នាក់បានយកខ្សែភ្លើង តភ្ជាប់នឹងចរន្តភ្លើងហើយរាយខ្សែ ដើម្បីឆក់ត្រីនៅឯវាលស្រែខាងក្រោយផ្ទះចម្ងាយប្រមាណ ៥០០ ម៉ែត្រពីផ្ទះដោយមិនប្រយ័ត្នក៍បណ្តាលអោយ ចរន្តភ្លើងឆក់ខ្លួនឯងបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុកាលពីវេលាម៉ោង ១៨ះ០០នាទីថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិសាត់បានអោយដឹងថា ជនរងគ្រោះមានឈ្មោះសូ សុខលី ភេទប្រុសអាយុ ៤៩ ឆ្នាំជនជាតិខ្មែររស់នៅភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់។

របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ក្រោយការចុះពិនិត្យនិងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top