នយោបាយ

ក្រសួងមហាផ្ទៃ ទទួលស្គាល់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធាន​ គណបក្សហ៊្វុនស៊ិនប៉ិច

ភ្នំពេញ៖ អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាបុត្រីរបស់សម្តេចក្រុមព្រះ នរោតត្តម រណឬទ្ធិ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តបតាមសំណើរបស់ព្រះអង្គម្ចាស់ចក្រា វុធ ព្រះប្រធានគណបក្ស ដែលត្រូវជាព្រះរាម ។

អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៤ ជាបុត្រីតែមួយគត់ របស់សម្តេចក្រុមព្រះ និងព្រះអង្គម្ចាស់ នរោត្តម ម៉ាណារី ។ អង្គម្ចាស់ក្សត្រី ធ្លាប់ជាសមាជិក គណបក្សហ៊្វុនស៊ិនប៉ិច ហើយបានជាប់ឆ្នោត ជាតំណាងរាស្រ្តខេត្តក្រចេះ ក្នុងឆ្នាំ២០០៣ ៕

To Top