ព័ត៌មានជាតិ

បង្រ្កាបសង្វៀន ប្រជល់មាន់មួយកន្លែង អ្នកញៀនរត់ ប្រសាច!

ពោធិសាត់ ៖ ទីតាំងសង្វៀន ប្រជល់មាន់មួយកន្លែង ស្ថិតនៅចំនុចទួលតាពូង ភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ ត្រូវបានកម្លាំងប៉ុសិ៍ត នគរបាលរដ្ឋបាល អូរតាប៉ោងចុះឆ្មក់បង្រាបកាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ ជាលទ្ធផលសមត្ថកិច្ចបង្រ្កាប បានតែសៃង្វៀន ប្រជល់មាន់ ១កន្លែង និងម៉ូតូចំនួន១៧គ្រឿង ព្រមទាំងសំភារៈផ្សេងៗមួយចំនួន ចំណែកអ្នកញៀនល្បែងមួយនេះ បានរត់បាត់បាតជើងសព្រាត បាត់ស្រម៉ោលអស់បន្សល់ទុក តែស្បែកជើង និង ម៉ូតូនៅកន្លែងកើតហេតុ។

គួរកត់សំគាល់ថា មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមអ្នកញៀនល្បែង ប្រជល់មាន់ តែងតែលបលួចបើក ទីតាំងប្រជល់មាន់ នៅតាមទីតាំងតាមព្រៃរបោះនានា នៃភូមិសាស្ត្រ តាមបណ្តាមូលដ្ឋាន តាមបណ្តាស្រុកមួយចំនួន គួរអោយកត់សំគាល់បើទោះបី ជាកម្លាំងសមត្ថកិច្ច ខិតខំចុះបង្រ្កាបយ៉ាងណាក្តី ក៍ល្បែងប្រជល់មាន់ រឺ ល្បែងអាប៉ោងមួយនេះ នៅតែបន្តលួចកើត មាននៅតាមមូលដ្ឋានរប៉េះរប៉ោះ ដដែល ហើយបើសមត្ថកិច្ចចុះបង្ក្រាប នៅក្នុងភូមិសាស្ត្រក្នុងស្រុកនេះ អ្នកញៀនល្បែងរត់ទៅលេង នៅក្នុងស្រុកនោះវិញ ធ្វើអោយសមត្ថកិច្ច វិលមុខតែម្តង។

មជ្ឈដ្ឋាននានា សំនូមពរអោយ សមត្ថកិច្ចនៅតាមមូលដ្ឋានបន្តចុះឆ្មក់បង្រ្កាប អោយបានព្រមៗគ្នា ដូចជាភ្លៀងរំលឹម ដើម្បីអោយបទ ល្មើសនេះ មានការថមថយ ហើយក៍ដើម្បីអោយមូលដ្ឋាន ភូមិឃុំ មានសុវត្ថិភាពផងដែរ៕

To Top