ព័ត៌មានជាតិ

លោក សយ សុភាព ផ្ញើសារចូលរួមមរណទុក្ខ អ្នកស្រី ត្រឹង ងា

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក្នុងនាមជាអ្នកចូលចិត្តតាមដាននិងអានសៀវភៅប្រវត្តិសាស្រ្ត បានផ្ញើសារចូលរួមមរណៈទុក្ខ ចំពោះគ្រួសារនៃសព អ្នកស្រី គ្រឹង ងា ដែលជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ និងសៀវភៅជាច្រើនទៀត។

អ្នកស្រី គឺជាស្ត្រីខ្មែរដំបូង ដែលបានចងក្រងសៀវភៅប្រវត្តិសាស្ត្រ សម្រាប់កូនខ្មែរជំនាន់ក្រោយ បានសិក្សា និងរៀនសូត្ររហូត មកដល់ពេលបច្ចុប្បន្ននេះ។

អ្នកស្រី ត្រឹង ងា ឈ្មោះដើម ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» បានទទួលមរណភាពក្នុងជន្មាយុ៨៧ឆ្នាំ នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ដោយរោគាពាធ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៨ ខែសី ឆ្នាំ២០២២នវ លោក សយ សុភាព បានបង្ហោះនូវសារទាំងស្រុងថា “ខ្ញុំសូមចូលរួមមរណៈទុក្ខជាមួយគ្រួសារសព។ ខ្ញុំសូមវិញ្ញាណក្ខន្ធលោកយាយ បានសោយសុខ ក្នុងឋានសុគតិភព។ លោកយាយ និង ស្វាមីលោកយាយបានបន្សល់ទ្រព្យដ៏មហាសាលទុកជូនប្រទេសជាតិ និងក្មេងជំនាន់ក្រោយ គឺ សៀវភៅ«ប្រវត្តិសាស្ត្រខ្មែរភាគ១និង២និងងារ»។ ខ្ញុំបានអានសៀវភៅនេះ ចាប់តាំងពីនៅក្មេង ហើយសព្វក៏នៅតែបន្តអាន។ ពិតជាមានន័យណាស់ដែលយើងដឹងពីប្រវត្តិសាស្ត្រប្រទេសខ្លួនឯង កុំឱ្យជាតិសាសន៏ដ៏ទៃមើលងាយ”។

To Top