ព័ត៌មានជាតិ

គម្រោងសាងសង់ស្ពានអាកាសថ្មី នៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ចំណាយជាង៣៦លានដុល្លារ

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោង ចំណាយថវិកា ប្រមាណជា៣៦.៧៧៥.០០០ដុល្លារ សម្រាប់ការសាងសង់ ស្ពានអាកាសថ្មីមួយកន្លែង នៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ ។

សម្រាប់ការសាងសង់នេះ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ។ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា OCIC ។ ចំណាយពេលសាងសង់ ៣៦ខែ លក្ខណៈបច្ចេកទេស នៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ។

ផ្ទាំងពាណិជ្ជកម្ម

ស្ពានអាកាសនេះ នឹងបើកការដ្ឋាន សាងសង់នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ស្របពេល នឹងការបើកការដ្ឋាន សាងសង់ស្ពានមួយ កន្លែងទៀត នៅចំណុចស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ធរុស្ស៊ី មហាវិថីសម្តេច ចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ៕

To Top