ព័ត៌មានជាតិ

គ.ជ.ប នឹងជួបគណបក្ស នយោបាយ ចំនួន៤ ពិភាក្សាពីការធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) នឹងជួបជជែកពិភាក្សា អំពីការធ្វើកំណែទម្រង់ ការបោះឆ្នោតនៅកម្ពុជា ជាមួយគណបក្ស នយោបាយចំនួន៤ ។

យោងតាមសេចក្តីជូនដំណឹង របស់ គ.ជ.ប នៅថ្ងៃទី៣០ សីហា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យ តំណាងគណបក្សនយោបាយចំនួន ៤ រួមមាន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន និងគណបក្សកែទម្រង់កម្ពុជា ដើម្បីចូលជួប នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្តីការ គ.ជ.ប។

ការអនុញ្ញាត ឱ្យចូលជួបនេះ គឺឆ្លើយតបតាមសំណើ របស់គណបក្សនយោបាយទាំង បួនខាងលើ ដែលសុំជួបជាមួយ គ.ជ.ប ដើម្បីបង្ហាញអំពីសំណើ កែលម្អប្រព័ន្ធបោះឆ្នោតនៅ កម្ពុជា។

សូមជម្រាបជូនថា សមាសភាព គ.ជ.ប សម្រាប់ជំនួបនេះ រួមមាន លោក ហង្ស ពុទ្ធ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ព្រមទាំង មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប មួយចំនួនទៀត ៕

To Top