ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់ ឡើងតំណែងជាអភិបាលរងខេត្តសៀមរាប

ភ្នំពេញ ៖ ក្រោយបានក្លាយជាអភិបាលស្រុកបន្ទាយស្រីជាង៣ឆ្នាំមក នៅដើមខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើង តំណែងជាអភិបាលរងខេត្តសៀមរាប ។

តាមរយៈអនុក្រឹត្យតែងតែមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ៣០ សីហា លោក ឃឹម ហ្វីណង់ រួមទាំងមន្រ្តី៣រូបផ្សេងទៀត ដូចជា លោក សុខ ថុល , លោកស្រី ម៉ននី រង្សី និងលោក យន់ លីណេ។ត្រូវបានសម្រេចដំឡើងជាអភិបាលខេត្តសៀមរាប ។

សូមបញ្ជាក់ថា លោក ឃឹម ហ្វីណង់ ជាកូនប្រុស លោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប ត្រូវបានតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០១៩ ។ បន្ទាប់ពីក្លាយជាអភិបាលស្រុកដែលស្ថិតក្នុងភាពជាយុវជននោះ លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីពលរដ្ឋក្នុងមូលដ្ឋានដោយសារតែប្រជាប្រិយភាពរបស់លោក ក្នុងការបម្រើពលរដ្ឋ ៕

To Top