នយោបាយ

បទវិភាគ ៖ ប្រទេសអាស៊ាន រំពឹងទុកតំបន់ ច្រកសមុទ្រតៃវ៉ាន់ មានសុខសន្តិភាព

ពីថ្ងៃទី២ ដល់ទី៣ខែសីហា លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ ដោយមិន អើពើ នឹងការប្រឆាំងយ៉ាងដាច់ខាត និងការតវ៉ាយ៉ាងម៉ឺងម៉ាត់ របស់ប្រទេសចិន ទងើ្វទៅធ្វើទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ លើកនេះមិនគ្រាន់ តែបានបំពាន ប្រជាធិបតេយ្យ ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋាន សុខសន្តិភាព នៃតំបន់ច្រកសម្រុទ តៃវ៉ាន់ផងដែរ ។ មូលហេតុ ដែលបណ្តាល ឱ្យស្ថានការណ៍តំបន់ច្រក សមុទ្រតៃវ៉ាន់ឡើងកម្ដៅលើកនេះ គឺដោយមកពីអាមេរិក និងតៃវ៉ាន់ឃុបឃិតគ្នា បង្ករឿងហេតុទាំងស្រុង ។

នៅលើផ្ទៃអន្តរជាតិ ប្រទេសភាគច្រើនសុទ្ធ តែមានការយល់ដឹងយ៉ាងច្បាស់ ចំពោះមូលហេតុ ដែលបណ្តាលឱ្យស្ថានភាព នៃតំបន់ច្រកសម្រុទតៃវ៉ាន់ មានភាពតានតឹង ជាពិសេស គឺប្រទេសអាស៊ី អាគ្នេយ៍ដែលនៅស្ថិតនៅជំរុញតំបន់ច្រកសមុទ្រតៃវ៉ាន់ ។ ល្គឹតណាដែលតំបន់ច្រកសម្រុទតៃវ៉ាន់ កើតមានការប៉ះទង្គិច ល្គឹតនោះប្រទេសអាស៊ី អាគ្នេយ៍ ពិតជានឹងរងផលប៉ះ ពាល់ជាមិនខាន ដូច្នេះ ប្រទេសទាំងនេះ សុទ្ធតែចាប់អារម្មណ៍យ៉ាងខ្លាំង ដល់ស្ថានភាព នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ។

យប់ថ្ងៃទី៣ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអាស៊ាននានា ដែលកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រុងភ្នំពេញ រដ្ឋធានីប្រទេសកម្ពុជា បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដ៏កម្រ ដោយបានរំលឹកឡើងវិញថា រដ្ឋសមាជិកទាំងអស់ របស់សមាគមអាស៊ាន គាំទ្រ គោលការណ៍ចិនតែមួយ ។ សេចកី្តថ្លែងការណ៍រួមបានឱ្យដឹងថា អាស៊ានរីករាយយ ដើរតួនាទី ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជំរុញឱ្យបណ្តាភាគី នានា ធ្វើកិច្ចសន្ទនាដោយសន្តិភាព ក្នុងនោះបូករួមទាំងការប្រើប្រាស់យន្តការគ្រប់ផ្នែករបស់អាស៊ាន បន្ធូរបន្ថយស្ថានភាព ដ៏តានតឹងក្នុងន័យ គាំពារសន្តិភាព សុវត្ថិភាពនិងវឌ្ឍនភាពក្នុងតំបន់ ។ ក្រៅពីនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសកម្ពុជា ក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ការ អនុវត្តគោលការណ៍ចិន តែមួយជាប់រហូត ហើយចាត់ទុកថា បញ្ហាពាក់ព័ន្ធហុងកុង តៃវ៉ាន់ ស៊ីចាំងនិងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ជាសិទ្ធិអធិបតេយ្យភាពរបស់ចិន ។

នាពេលមុននេះមិន ជាយូរប៉ុន្មាន ខណៈផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីបាននិយាយត្រង់ៗ នូវមតិរបស់ខ្លួន ចំពោះស្ថានភាព នៅតំបន់ច្រកសមុទ្រ តៃវ៉ាន់ នាពេលបច្ចុប្បន្ន ពាក្យសំដីរបស់លោក ក៏បានបង្ហាញពីអាកប្បកិរិយា របស់ប្រទេស អាស៊ីអាគ្នេយ៍ ភាគច្រើនផងដែរ ។ លោក Mahathir បានថ្លែងថា ការបង្ករឿងហេតុជារឿយៗ របស់អាមេរិក ចំពោះប្រទេសចិន បណ្តាលឱ្យស្ថានភាព តំបន់ច្រកសមុទ្រតៃវ៉ាន់ មានភាពតានតឹង ។ អាស៊ានត្រូវការសន្តិភាពនិងការអភិវឌ្ឍ មិនចង់ឃើញតំបន់ ច្រកសម្រុទតៃវ៉ាន់ កើតមានការប៉ះទង្គិចនោះទេ ដូច្នេះ ប្រទេសអាស៊ាន គួរតែដើរកាន់តែស្និទ្ធ ជាមួយចិន ឃ្លាតឆ្ងាយពីការបង្ករឿង ហេតុរបស់អាមេរិក និងលោកខាងលិច ។

បច្ចុប្បន្ននេះ គំនិតឯកភាពរួមធំជាងគេ របស់ប្រទេសអាស៊ាន គឺមិនសង្ឃឹមឱ្យចិន និងអាមេរិកកើតមានការប៉ះទង្គិច ។ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរីសម្គាល់ឃើញថា បើសិនជាទំនាក់ទំនងរវាងចិន និងអាមេរិកបែកបាក់គ្នា នោះនឹងមានន័យថា តម្លៃទំនិញឡើងថ្លៃខ្លាំង ប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ធ្លាក់ចុះ ពិភពលោកក៏នឹងកាន់តែបែកបាក់គ្នា កាន់តែមានភាពច្របូកច្របល់ និងកាន់តែមានគ្រោះថ្នាក់ ។

បច្ចុប្បន្ននេះ អាស៊ាន និងចិន ជាដៃគូពាណិជ្ជកម្មធំ ជាងគេទៅវិញទៅមក ។ ពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ ទំហំពាណិជ្ជកម្ម រវាងចិន និងអាស៊ាន បានឡើងដល់ ៥សែន៤ម៉ឺន៤ពាន់៩រយលានដុល្លារអាមេរិក កើនជាង១៣,១ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំ ជាងគេរបស់អាស៊ាន ក្នុងរយៈពេល ១៣ឆ្នាំជាប់ៗគ្នា ។ គិតរហូតដល់ចុងខែកក្កដាឆ្នាំនេះ ទំហំប្រាក់វិនិយោគសរុបរបស់ទ្វេភាគី បានលើសពី ៣សែន៤ម៉ឺនលាន ដុល្លារអាមេរិក ។ មិនបាច់សង្ស័យឡើយ ទំនាក់ទំនងរវាងចិន និងអាស៊ាន បានក្លាយជាគំរូជោគជ័យ ជាងគេនិងមានភាពរស់រវើក ជាងគេក្នុងកិច្ចសហប្រតិបតិ្តការតំបន់អាស៊ីប៉ាស៊ីហ្វិក ។
បើក្រឡេកមើលអាមេរិកវិញ អាចឃើញថា អាមេរិកតែងតែបង្ករឿង ក្នុងបញ្ហាតៃវ៉ាន់ ដែលបានធ្វើផ្ទុយនឹងគោលបំណង និងកិច្ចខិតខំប្រឹងប្រែង របស់អាស៊ានក្នុងការគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ទង្វើរបស់អាមេរិក មិនគ្រាន់តែបានបំផ្លាញដល់ផល ប្រយោជន៍របស់អាស៊ានប៉ុណ្ណោះទេ ថែមទាំង ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខនិងស្ថិរភាព ក្នុងតំបន់ផងដែរ ដូច្នេះ ប្រទេសអាស៊ាន មានការយល់ដឹងយ៉ាងច្បាស់ ចំពោះគោលដៅ យុទ្ធសាស្ត្ររបស់ខ្លួន ។ ពិភពលោកប្រឈម នឹង ភាពបម្រែបម្រួលកម្រ មានក្នុងមួយរយឆ្នាំ និងការរីករាលដាល ជាបន្តបន្ទាប់ នៃជំងឺកូវីដ១៩ ក្នុងបរិបទយ៉ាងតឹងរ៉ឹងបែបនេះ មានតែមានស្ថិរភាព ទើបអាចស្វែងរកការអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបតិ្តការ ទើបអាចទទួលបានការឈ្នះ-ឈ្នះ ហើយការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ទើបមានផ្លូវចេញ ៕ (ដោយវិទ្យុមិត្តភាពកម្ពុជាចិន )

To Top