ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ឲ្យម្ចាស់គ្រប់គ្រងទីតាំងមានជនបរទេសស្នាក់នៅ និងបម្រើការ ធ្វើរបាយការណ៍ មកនគរបាលឃុំ-សង្កាត់ មុនថ្ងៃ២៤កញ្ញា (Video)

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ ស្នើម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង ដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារធ្វើរបាយការណ៍ ស្តីពីវត្តមានជនបរទេស បានមកស្នាក់នៅ និងបម្រើការងារ នៅក្នុងទីតាំងអគារខ្លួនគ្រប់គ្រង ។

ក្រោយធ្វើរបាយការណ៍រួច ត្រូវផ្ញើមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឲ្យបានមុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជាកំណត់។

ការឲ្យធ្វើរបាយការណ៍ របស់រដ្ឋបាលខេត្តនាថ្ងៃ៩ កញ្ញានេះ ស្របពេលកម្ពុជាកំពុងបើកប្រតិបត្តិការ បង្ក្រាបការជួញដូរមនុស្សជាជន បរទេសនៅកម្ពុជា ។ ប្រតិបត្តិការនេះ បានចាប់ផ្តើមពីខេត្តព្រះសីហនុ ភ្នំពេញ កណ្តាល និងបណ្តាខេត្តមួយចំនួនទៀត ។ ក្រោយបើកប្រតិបត្តិការ តាមបទបញ្ជាសម្តេច ស ខេង ប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បង្ក្រាបបានជាបន្តបន្ទាប់ ហើយក៏បានជួយសង្រ្គោះ ជនរងគ្រោះជាជនបរទេសច្រើន នាក់ផងដែរ៕

To Top