ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចេញដំណើរទៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិសេស របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញ លើវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីប្រទេសមីយ៉ាន់ម៉ា ៕



