ព័ត៌មានជាតិ

លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ ប៊ែលធី គ្រុប ដង្ហែអង្គកឋិនទានសាមគ្គី ទៅវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម និងលោកស្រី ប៊ូ អ៊ា ព្រមទាំង ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតនៃប៊ែលធី គ្រុប និង ក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានមូលមតិគ្នា ជាឯកច្ឆ័ន្ទផ្តួចផ្តើម ធ្វើបុណ្យអង្គកឋិនសាមគ្គី និងបាននាំ យកបច្ច័យ សរុបចំនួន ១៦៧,៦៩៤,៦០០៛ (មួយរយហុកសិបប្រាំពីរលាន ប្រាំមួយរយកៅសិបបួនពាន់ ប្រាំមួយរយរៀល) ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តចំការខ្សាច់ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ទុកប្រើប្រាស់ និងកសាងសមិទ្ធិផល នានាតាមពុទ្ធានុញ្ញាត ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានលើកឡើងថា យើងមានឱកាសធ្វើបុណ្យធ្វើទាន កសាងនូវសេចក្តីល្អ គឺដោយសារប្រទេសជាតិ របស់យើងមាន សុខសន្តិភាព ពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ជាពិសេសបានដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនទូទាំងប្រទេស ដោយឥតគិតថ្លៃ ដែលបានគ្រប់គ្រងស្ថានការណ៍ យ៉ាងល្អប្រសើរបំផុត និងបានបើកប្រទេសឡើងវិញ លើគ្រប់វិស័យ ៕

To Top