ព័ត៌មានជាតិ

ថ្ងៃទី១ នៃពិធីបុណ្យអុំទូក ភូមិព្រៃស្នួល ទទួលបានភ្ញៀវ ជិត១ពាន់នាក់

ភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ក្នុងភូមិព្រៃស្នួល ទទួលបានភ្ញៀវទេសចរណ៍ ជិត១ពាន់នាក់ ចូលរួមលេងកម្សាន្ត។

សូមបញ្ជាក់ថា ភូមិព្រៃស្នួល បានរៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី២ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម។

កម្មពីធីប្រណាំងទូកស្មាច់លើកទី២ នៅភូមិព្រៃស្នួល នាឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់ លោក អ៊ួច ភា អភិបាលខេត្តតាកែវផងដែរ៕

To Top