ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
![](https://dap-news.com/wp-content/uploads/2022/11/248.jpg)
ការអនុញ្ញាតឱ្យចូលជួបនេះ ក្នុងឱកាសដែល លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អញ្ជើញមកកម្ពុជា ដើម្បីចូលរួមពិធីចុះហត្ថលេខា លើលិខិតុបករណ៍នៃការចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ៕
![](https://dap-news.com/wp-content/uploads/2022/11/247.jpg)
ប្រភព៖AKP
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)